* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»

13-05-2026 09:54

(ពោធិ៍សាត់)៖ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំឃ្លាំងមឿង នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដោយមានការចូលរួមពីលោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងតំណាងកម្មករនិយោជិតយ៉ាងច្រើនកុះករ។

តាមរបាយការណ៍របស់ លោក កុល ប៊ុនធឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា ក្នុងខេត្តពោធិ៍សាត់បច្ចុប្បន្នមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ៤១២កន្លែង ដែលកំពុងផ្តល់ការងារដល់កម្មករនិយោជិតសរុប ១៥,៨១៥នាក់ (ស្រី ១០,០០៦នាក់)។ ក្នុងនោះវិស័យកាត់ដេរមានកម្លាំងពលកម្មច្រើនជាងគេដល់ទៅ ៧,៨២៧នាក់ និងវិស័យធនាគារ និងហិរញ្ញវត្ថុដែលមានបុគ្គលិក ១,៧៧៨នាក់ ព្រមទាំងវិស័យផ្សេងៗទៀតដូចជា សំណង់ សេវាកម្ម កម្មន្តសាល និងកសិកម្ម។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ពីស្ថានភាពពលករវិលត្រឡប់ពីប្រទេសថៃ ចំនួន១០,១៥២នាក់ ដែលក្នុងនោះមានពលករ ៨,៨៣៣នាក់ ទទួលបានការងារធ្វើជាបន្តបន្ទាប់ និងនៅសល់ ១,៣១៩នាក់ទៀត កំពុងស្ថិតក្នុងដំណាក់កាលស្វែងរកការងារ និងបណ្តុះបណ្តាលបន្ថែម។

ក្នុងឱកាសនោះ លោក ខូយ រីដា បានអញ្ជើញអានសារលិខិតទាំងស្រុងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ញើជូនបងប្អូនកម្មករ និយោជិត ក្នុងឱកាសខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ។ សារលិខិតបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការពង្រីករបបសន្តិសុខសង្គម ដើម្បីធានាបាននូវ «ភាពធន់» និង «ការងារសមរម្យ» សម្រាប់ពលរដ្ឋគ្រប់រូប ទោះស្ថិតក្នុងកាលៈទេសៈសេដ្ឋកិច្ចសកលមានការប្រែប្រួលក៏ដោយ។

ថ្លែងបន្ថែមក្នុងពិធីនេះ លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរការងារសម្រេចបាន និងបានរំលឹកពីប្រវត្តិដ៏មានអត្ថន័យនៃថ្ងៃទី១ ឧសភា ដែលកើតចេញពីការតស៊ូទាមទារលក្ខខណ្ឌការងារ «៨-៨-៨» (ធ្វើការ ៨ម៉ោង សម្រាក ៨ម៉ោង និងរៀនសូត្រ ៨ម៉ោង) នៅទីក្រុងឈីកាហ្គោ កាលពីឆ្នាំ១៨៨៦។

លោកបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការអបអរសាទរនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការរំលឹកប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីសាមគ្គីភាពរវាងរដ្ឋ កម្មករ និងនិយោជក។

រដ្ឋបាលខេត្តពោធិ៍សាត់ នឹងបន្តជំរុញការវិនិយោគ បង្កើតការងារក្នុងស្រុកតាមរយៈតំបន់សេដ្ឋកិច្ចពិសេស និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដើម្បីធានាថាបងប្អូនកម្មករនិយោជិតទាំងអស់ ទទួលបាននូវអត្ថប្រយោជន៍ពេញលេញតាមច្បាប់ការងារ និងមានជីវភាពកាន់តែប្រសើរឡើង។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវបន្តសហការល្អជាមួយមន្ត្រីជំនាញ និងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ ព្រោះកម្មករនិយោជិតគឺជាកម្លាំងចលករដ៏សំខាន់បំផុត ក្នុងការរុញច្រានសេដ្ឋកិច្ចខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើន៕