* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ទីរបរិស្ថានខេត្តព្រះវិហារ បង្រ្កាបបទល្មើសបំផ្លាញធនធានធម្មជាតិនៅតំបន់អូរស្កាច ក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ, ជនសង្ស័យ៣នាក់ ត្រូវតុលាករចេញដីកាឃុំខ្លួនបណ្តោះអាសន្ន

13-05-2026 10:29

(ព្រះវិហារ)៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីឧទ្យានុរក្ស សហការជាមួយសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ ចុះល្បាត បង្ក្រាប និងស្រាវជ្រាវករណីមានបទល្មើសធនធានធម្មជាតិ នៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

ក្រុមការងារបានបង្ក្រាប និងការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ (ឈ្មោះ នុត ជា, ខុន សាស និង សាន វី) ក្នុងសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់អូរស្កាច និងបានដកហូតវត្ថុតាង គោយន្ត ០២គ្រឿង, រណាយន្ត ០១គ្រឿង និងឈើអាររួចចំនួន ០,៦៥ម៉ែត្រត្រីគុណ។ ជនសង្ស័យទាំង ០៣នាក់ ត្រូវបានសាលាដំបូងខេត្តព្រះវិហារចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្ត។

ជាមួយគ្នានេះ ក្រុមការងារបន្តចុះត្រួតពិនិត្យទីតាំងបទល្មើសបានរកឃើញដើមឈើធំៗ (មុខកាត់ ៦០-១២០ ស.ម) ត្រូវបានកាប់រំលំចំនួន ២០ដើម (ឈើទាល ១៩ដើម និងឈើត្រាច ០១ដើម)។ ក្រុមការងារបានចាត់វិធានការប្រមូលវត្ថុតាងបន្ថែម ដោយដកហូតឈើអារដែលនៅសេសសល់ចំនួន ១០ម៉ែត្រត្រីគុណ យកមករក្សាទុកនៅស្នាក់ការ៩១ និងស្នាក់ការអូរកក់ ដើម្បីបន្តនីតិវិធីច្បាប់តឹងរ៉ឹងថែមទៀត។

ដោយឡែកមន្រ្តីជំនាញមន្ទីរបរិស្ថានបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងរកមេខ្លោង ដែលបានកំណត់អត្តសញ្ញាណជនសង្ស័យ ០៣រូបទៀត។ មន្ទីរបរិស្ថានខេត្តព្រះវិហារបន្តនីតិវិធីច្បាប់ និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការដើម្បីចាត់ការតាមច្បាប់ និងកំពុងបន្តស្រាវជ្រាវយ៉ាងសកម្ម ដើម្បីវែកមុខរកអ្នកពាក់ព័ន្ធទាំងអស់មកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕