សាលាបឋមស្វាយរំពារ ប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដេីម្បីយកថវិកា ធ្វេីរបងសាលារៀ
13-05-2026 11:21
(កំពង់ឆ្នាំង)៖ សាលាបឋមស្វាយរំពារ ស្ថិតនៅក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ នឹងប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដេីម្បីយកថវិកា ធ្វេីរបងសាលារៀនបន្តទៀត។
«ដូចនេះ យេីងខ្ញុំជាលោកគ្រូ អ្នកគ្រូ គណវកម្មការសាលា គណៈកម្មការថ្នាក់រៀន សូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុក មេត្តាចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លា»។ នេះជាការអំពាវនាវរបស់អ្នកគ្រូ ភឹម ភារ៉ូ តំណាងសាលា។
របងសាលាបឋមសិក្សាស្វាយរំពារ បាននិងកំពុងសាងសង់នៅជ្រុងខាងលិច និងខាងជើង តែមិនទាន់មានលទ្ធភាពដាក់សំណាញ់នៅឡើយទេ ខណៈនៅជ្រុងខាងកើត និងខាងត្បូង មិនទាន់បានសាងសង់អ្វីឡើយ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖









