* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០ ខែឧសភាខាងមុខ បន្ទាប់ពីសាងសង់អស់រយៈពេល៦ឆ្នាំ

13-05-2026 11:23

(ភ្នំពេញ)៖ តាមការគ្រោងទុកស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ខេត្តកោះកុង នឹងត្រូវរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីដំណើរសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការកសាងវិមាន ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងលោកស្រី តៅ តឿន ទៀ បាញ់។ នេះបើតាមនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ខេត្តកោះកុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១២ ខែឧសភា ម្សិលមិញ។

នាយឧត្តមសេនីយ៍ ប៊ុន លើត បានឱ្យដឹងថា ពិធីសម្ពោធដាក់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ខេត្តកោះកុងនឹងធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន និងមហាជនចូលរួមប្រមាណ ៦ ៣០០នាក់។

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង បានសាងសង់នៅលើផ្ទៃដីទំហំ ២១៦ហិកតា ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានកម្ពស់៤៧ម៉ែត្រ និងមានទទឹង ៦៦ម៉ែត្រ ៤ជ្រុង ខាងក្រៅមានរូបសំណាកតោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាល៣។

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង កសាងឡើងដើម្បីរម្លឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការឱ្យសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ និងការបង្រួបបង្រួមជាតិ ជាការរម្លឹកដល់គុណវីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដី ការពារជាតិមាតុភូមិ ប្រទេសជាតិ ក្នុងយុគសម័យភ្លើងសង្គ្រាម។ ចំពោះការចំណាយថវិកាសម្រាប់សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង គឺទទួលបានពីការចូលរួមរបស់សប្បុរសជនជាតិ និងអន្តរជាតិ។

ពិធីសម្ពោធស្តូបឈ្នះឈ្នះ កោះកុង នឹងមានរៀបចំព្រឹត្តិការណ៍អមមួយចំនួនរួមមាន៖

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កីឡារត់ប្រណាំងចម្ងាយ៤៧០០ម៉ែត្រ និង៧០០០ម៉ែត្រ ដែលមានកីឡាករ កីឡាការិនី ចូលរួមប្រមាណចំនួន២,០០០នាក់ មកពី៦ខេត្ត រួមមានខេត្តកោះកុង កំពង់ស្ពឺ ព្រះសីហនុ កែប កំពត តាកែវ។
នៅថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៦ កម្មវិធីដំណើរទស្សនកិច្ចរបស់សហព័ន្ធយានយន្ត Koh Kong road Trip ដោយមានការចូលរួមពីសហព័ន្ធយានយន្ត។

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការអន្តរក្រសួង ក៏បានរៀបចំពិធីបែបសាសនា ក្រុងពាលី ដើម្បីអបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី។

នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ មានការរៀបចំប្រកួតកីឡាវាយកូនគោល ដើម្បីអបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ នៅទីលានវាយកូនគោលតារាសាគរ ខេត្តកោះកុង ដែលមានកីឡាករចូលរួមជិត១០០នាក់។

នៅរាត្រីថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំ២០២៦ មានរៀបចំពិធីអបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់។ នៅក្នុងពិធីនេះមានរៀបចំបាញ់កាំជ្រួច ការតាំងពិព័រណ៍សមិទ្ធផលនានា បង្ហាញពីដំណើរការនិងសកម្មភាពអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ ទិសយោធភូមិភាគទី៣ សមិទ្ធផល និងស្នាដៃក្រសួងស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេល២៨ឆ្នាំ «១៩៩៨-២០២៦»ផលិតផលម្ហូបអាហារខ្មែរ រួមជាមួយសមិទ្ធផលវិស័យឯកជននានា។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការរៀបចំ ប្រគុំតន្ត្រីសម័យ សិល្បៈសម័យបុរាណ ការប្រកួតកីឡាប្រដាល់គុនខ្មែរជាលក្ខណៈមិត្តភាពជាតិ-អន្តរជាតិ។

គោលគំនិតនៃការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្តូបឈ្នះឈ្នះ កោះកុង ជាផ្លូវការគោលគំនិតនៃការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្តូបឈ្នះឈ្នះ កោះកុង ជាផ្លូវការនាពេលនេះ គឺដើម្បីផ្សព្វផ្សាយទស្សនវិជ្ជានៃនយោបាយឈ្នះឈ្នះ ដល់សាធារណជន ឬប្រជាជនខ្មែរទាំងមូល ឱ្យបានយល់ជ្រួតជ្រាបតាមរយៈការបង្កើតជាទម្រង់សិល្បៈ បញ្ចេញជាសារតាមរយៈរចនាបថនៃសំណង់ស្ថាបត្យកម្ម និងការបង្កើតជាចម្លាក់រឿងជាដើម។ ពេលនេះជាវិធីសាស្ត្រថ្មីមួយក្នុងការធ្វើឱ្យសាធារណជនយល់ដឹងកាន់តែច្បាស់ពីតម្លៃសន្តិភាព ដែលទទួលបានតាមរយៈនយោបាយឈ្នះឈ្នះ។

ក្នុងន័យនេះយើងទាំងអស់គ្នាត្រូវយល់ដឹងពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រឡាញ់ជាតិមាតុភូមិ ក្នុងការបន្តថែរក្សា ស្ថិរភាព សន្តិភាព ក្នុងមាតុភូមិយើងដែលជាភារកិច្ចរបស់យើងគ្រប់គ្នា រួមគ្នាជាធ្លុងមួយតាមមាគ៌ាដែលបានផ្ដល់ឱ្យតាមរយៈនៃការអភិវឌ្ឍរបស់ជាតិឱ្យកាន់តែល្អបន្ថែមទៀត៕