* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធខេត្តតាកែវ ប្រារព្ធពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ គម្រប់៧៣ យាងចូល ៧៤ព្រះវស្សា

13-05-2026 11:51

(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧៣ យាងចូល ៧៤ព្រះវស្សា នៅសួនច្បារបឹងតាកែវ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងបានការនិមន្ត និងអញ្ជើញចូលរួមពីលោក-លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរ អង្គភាព ក្រុង ស្រុក ព្រមទាំងយុវជន សិស្សានុសិស្សបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ លោក វ៉ី សំណាង បានអានបានសារលិខិតថ្វាយព្រះពរ របស់រដ្ឋបាលខេត្តថា «ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត ព្រមទាំងប្រជានុរាស្រ្តទាំងអស់ទូទាំងខេត្តតាកែវ សូមព្រះបរមរាជាអនុញ្ញាតថ្វាយនូវអភិវន្ធនកិច្ច និងសូមថ្វាយនូវព្រះសព្វសាធុការពជ័យ បវរសួស្ដី សេរីមង្គលវិបុលសុខមហាប្រសើរគ្រប់ ប្រការថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយឺនយូរជាងរយព្រះវស្សានិងចាកផុតពីរោគាព្យាធិនានា ដើម្បីព្រះអង្គគង់ប្រថាប់ក្នុងសេរីរាជ្យសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជារាស្រ្តរបស់ព្រះអង្គជាអង្វែងតទៅ»។

លោកបានបន្តថា «ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជាអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ក្រាបថ្វាយនៅកតញ្ញូតាធម៌ និងកត្តវេទិកាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញាណ និងព្រះរាជកម្មសកម្មភាពដ៏ឧត្តុងឧត្តម ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ក្នុងការជំរុញអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការទួត សាសនា អប់រំសិក្សាធិការវប្បធម៌ មនុស្សធម៌ ជីវភាពរស់នៅរបស់ប្រជានុរាស្រ្តក្នុងម្លប់ នៃសន្តិភាពឱ្យរឹងរឹតតែមានភាពរីកចម្រើនជឿនលឿនប្រកបដោយសេចក្ដីសុខក្សេមក្សាន្តចំរុងចម្រើន និងរុងរឿង»។

លោក វ៉ី សំណាង ក៏បានលើកឡើងពីទឹកចឹត្តស្វាមីភក្តិ និងដង្ហែតាមព្រះរាជមាគ៌ានយោបាយដ៏ភ្លឺស្វាងពោពេញដោយព្រះរាជគតិបណ្ឌិតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសម្រាប់ជានិមិត្តរូបនៃឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងបូរណភាពទឹកដីនៃព្រះរាជណាចក្រកម្ពុជា៕