* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឥណ្ឌូណេស៉ី មានបំណងធ្វើជាមជ្ឈមណ្ឌលស្តុកប្រេងបម្រុងយុទ្ធសាស្រ្ត របស់ប្លុកអាស៊ាន (Video inside)

13-05-2026 11:57

(ហ្សាការតា)៖ ឥណ្ឌូណេស៉ី បានលើកសំណើធ្វើជាប្រទេសស្តុកប្រេងបម្រុងយុទ្ធសាស្រ្ត ឱ្យសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (ASEAN) ខណៈដែលមេដឹកនាំអាស៊ាន បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខថាមពល ចំពោះមុខវិបត្តិអូសបន្លាយដោយសារតែសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦។

លោក Bahlil Lahadalia រដ្ឋមន្រ្តីក្រសួងថាមពលឥណ្ឌូណេស៉ី បាននិយាយថា មិនទាន់មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចទេ ជុំវិញទីតាំងស្តុកប្រេងបម្រុងយុទ្ធសាស្រ្តអាស៊ាន ប៉ុន្តែឥណ្ឌូណេស៉ី សង្ឃឹមថានឹងចាប់ដៃគូជាមួយសមាជិកប្លុកផ្សេងទៀត ដូចជាម៉ាឡេស៉ី ព្រុយណេ និងហ្វីលីពីន ដើម្បីជំរុញសំណើរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានរដ្ឋឥណ្ឌូណេស៉ី Antara បានដកស្រង់សម្តីលោក Bahlil ដែលគូសបញ្ជាក់ថា «គំនិតនៃការបង្កើតមជ្ឈមណ្ឌលស្តុកប្រេងអាស៊ាន គឺជាគំនិតដ៏ល្អមួយ។ មជ្ឈមណ្ឌលស្តុកប្រេងក្នុងតំបន់ នឹងជួយផ្គត់ផ្គង់ប្រទេសអាស៊ាន អំឡុងពេលមានការរំខាន»។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានសប្តាហ៍មុន បណ្តាមេដឹកនាំអាស៊ានបានបំផុសគំនិតថ្មីៗ ដូចជាការបង្កើតឃ្លាំងស្តុកប្រេងឥន្ធនៈតំបន់ និងយន្តការប្រចាំសម្រាប់សន្តិសុខស្បៀង ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការបិទច្រកសមុទ្រ Hormuz ក៏ដូចឧប្បត្តិហេតុស្រដៀងគ្នានាពេលអនាគត ដែលអាចប៉ះពាល់ចំពោះការផ្គត់ផ្គង់ប្រេង និងជីកសិកម្មសំខាន់ៗដល់តំបន់៕