* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគរបាលខេត្តកំពង់ចាម ស្ទាក់ឃាត់ខ្លួនជនជាតិចិន១៣នាក់ សង្ស័យជាប់ពាក់ព័ន្ធបទល្មើស Scam Online និងគ្មានលិខិតឆ្លងដែន

13-05-2026 13:05

(កំពង់ចាម)៖ កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលខេត្តកំពង់ចាម បានស្ទាក់ឃាត់ខ្លូនជនជាតិចិនចំនួន១៣នាក់ និងអ្នកបើករថយន្តជនជាតិខ្មែរចំនួន២នាក់ នៅចំណុចមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជនជាតិចិនទាំងនេះសង្ស័យជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស Scam Online នៅទីតាំងផ្សេង និងខ្លះមិនមានលិខិតឆ្លងដែន។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា កម្លាំងនគរបាលបានឃាត់រថយន្ត​២គ្រឿងម៉ាក អាល់ផាតពណ៌ខ្មៅ​ ផ្លាកលេខភ្នំពេញ ​2CD-1747 បើកបរដោយឈ្មោះ អ៊ុំ​ សំអុល និងម៉ាកអាល់ផាតពណ៌ខ្មៅ​ ផ្លាកលេខភ្នំពេញ ​2CG-5206 បើកបរដោយឈ្មោះ ប៉ក់ ប៊ុនថៃ។

តាមការសាកសួររបស់សមត្ថកិច្ចនគរបាល, ជនជាតិចិនទាំង១៣នាក់ បានចូលមកប្រទេសកម្ពុជាក្នុងដំណើរផ្សេងៗគ្នា ដោយខ្លះចូលមកតាំងពីឆ្នាំ២០២៤ និងតាមច្រកព្រលានយន្តហោះ និងច្រកទា្វរព្រំដែន។

ក្រោយការសួរនាំ ក្នុងចំនួន១៣នាក់ មានលិខិតឆ្លងដែនចំនួន៣នាក់។ ចំពោះទិសដៅក្នុងការធ្វើដំណើរ សម្រាប់ជនជាតិចិនទាំង១៣នាក់ មាន២នាក់ចេញពីខេត្តព្រះសីហនុ មកភ្នំពេញ, ៨នាក់ចេញ⁠ពីតំបន់ប៉ោយប៉ែត ទៅខេត្តព្រះសីហនុ និង៣នាក់ ចេញ⁠ពីភ្នំពេញ ទៅខេត្តព្រះសីហនុ។ ក្រោយទាក់ទងគ្នារួចរាល់ហើយមានជនជាតិចិនម្នាក់ឈ្មោះ JING ZE​ ជាអ្នករៀបចំ ក្នុងការធ្វើដំណើរទៅកាន់ខេត្តក្រចេះ។

ក្រោយទទួលបានគោលការណ៍ពីលោក អ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម និងស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី, កម្លាំងនគរបាលបានសម្រេចបញ្ជូនជនជាតិចិន​ ទាំង១៣នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បីអនុវត្តនីតិវិធីបន្ត៕