* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋ៤គ្រួសារ ស្នើសុំអន្តរាគមន៍ទៅអភិបាលក្រុងបូកគោទប់ស្កាត់ មានការធ្វើរបងចូលដីរបស់ពួកគាត់នៅភូមិព្រែកអំពិល សង្កាត់កោះតូច

13-05-2026 13:42

(កំពត)៖ ប្រជាពលរដ្ឋចំនួន៤គ្រួសារ បានរួមគ្នាដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅអភិបាលក្រុងបូកគោ ខេត្តកំពត ឱ្យទប់ស្កាត់លោក វិញ ហួរ និងលោកស្រី ហ្វ៊ូ ឆេងសៀង ដែលបានធ្វើរបងចូលមកក្នុងដីរបស់ពួកគាត់ ដែលមានទីតាំងនៅព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។

យោងតាមលិខិតស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋទាំង៤គ្រួសារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២១ ពួកគាត់បានទិញដី ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ក្រុងបូកគោ ខេត្តកំពត ពីឈ្មោះ វង្ស គឹមហាន ភេទប្រុស និងឈ្មោះ ហាន វិរិយា ភេទស្រី ដូចខាង ក្រោម៖

*ដីទំហំ ១២,០០០ម៉ែត្រការ៉េ ផ្អែកតាមលិខិតផ្ទេរសិទ្ធិកាន់កាប់ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ រវាងលិខិតផ្ទេរសិទ្ធិកាន់កាប់ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រវាងឈ្មោះ វង្ស គឹមហាន, ឈ្មោះ ឈិន សុង បញ្ជាក់ដោយលោកមេឃុំកោះតូច ឈ្មោះ ឈូក ថូ។

ឈ្មោះ វង្ស គឹមហាន, ឈ្មោះ ហាន វិរិយ៉ា និងឈ្មោះ អ៊ុយ បូរ៉ា បញ្ជាក់ដោយលោកមេឃុំកោះតូច ឈ្មោះ ឈូក ថូ

*ដីទំហំ ៨,០០០ម៉ែត្រការ៉េ ផ្អែកតាមលិខិតផ្ទេរសិទ្ធិកាន់កាប់ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ រវាង ឈ្មោះ វង្ស គឹមហាន, ឈ្មោះ ហាន វិរិយ៉ា និងឈ្មោះ ហួត ខាក់, ឈ្មោះ សុខ ទ្រី បញ្ជាក់ដោយ លោកមេឃុំកោះតូច ឈ្មោះ ឈូក ថូ

*ដីទំហំ ៥,០០០ ម៉ែត្រការ៉េ ផ្អែកតាមលិខិតផ្ទេរសិទ្ធិកាន់កាប់ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ រវាង ឈ្មោះ វង្ស គឹមហាន, ឈ្មោះ ហាន វិរិយ៉ា និងឈ្មោះ ឡាង សីលា, ឈ្មោះ ហ៊ុល វុត្ថា បញ្ជាក់ ដោយលោកមេឃុំកោះតូច ឈ្មោះ ឈូក ផូ។

បច្ចុប្បន្ននេះ ពួកគាត់បានសាងសង់លំនៅឋាន និងកំពុងអាស្រ័យផលលើទីតាំងដីខាងលើនេះ ព្រមទាំងបានតភ្ជាប់បណ្តាញអគ្គិសនី ទឹកប្រើប្រាស់រួចរាល់ផងដែរ។

ស្រាប់តែចុងក្រោយនេះ ពួកគាត់ទទួលបានព័ត៌មានថា មានសំណើសុំចុះបញ្ជីដីធ្លីរបស់ឈ្មោះ វិញ ហ៊ូរ និងឈ្មោះ ហ៊ូ ឆេងសៀង ទំហំ២៧៥,៤០២៥ហិកតា ដែលមានទីតាំងស្ថិតនៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដែលមានទីតាំងដីមួយចំណែក ជាន់នឹងទីតាំងដីរបស់ពួកគាត់ខាងលើ ដោយពុំបានជូនដំណឹងមកពួកគាត់ដែលជាម្ចាស់ដីនោះទេ៕