* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត កៅ ថាច ណែនាំដល់កសិករនាំគ្នា ផលិតជីធម្មជាតិ និងជីកំប៉ុស ដើម្បីធានាគុណភាព និងសុវត្ថិភាព ផលិតផលក្នុងស្រុកដល់អ្នកបរិភោគ

13-05-2026 13:51

(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងពិធីនេះ ក៏មានការចូលរួមពីកលោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល, មន្ត្រីមន្ទីរកសិកម្មខេត្ត, អភិបាលរងស្រុកកៀនស្វាយ លោកមេឃុំ និងមន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន៥៦៥រូប។

បណ្ឌិត កៅ ថាច បានថ្លែងថា ការជួបសំណេះសំណាលថ្ងៃនេះ មានគោលបំណងធំបំផុត ចង់បង្ហាញពីសមាគមបណ្តាញកសិករតេជោ ដែលជាសមាគមថ្មីមួយ ជូនដល់បងប្អូនប្រជាកសិករយើង។

លោកបន្ដថា ក្នុងនោះសមាគមនឹងជួយសម្របសម្រួលដល់កសិករ ដោយធ្វើជាស្ពានចម្លងកសិផល ដែលកសិករផលិតបានហើយភ្ជាប់ទៅនិងទីផ្សាររួមមាន៖ បច្ចេកទេស ទីផ្សារ ផ្នែកហិរញ្ញប្បទាន និងជាឆត្រឬជាយន្តដើម្បីការពារ ការរំលោភបំពានណាមួយផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិតប្រតិភូ បានរំលឹកថា កម្ពុជាមិនអាចគេចចេញពីវិស័យកសិកម្មបានទេ ក្នុងគ្រាដែលពិភពលោកកំពុងតែបាត់បង់សណ្តាប់ធ្នាប់ ប៉ុន្តែអ្វីដែលយើងបារម្ភ គឺសន្តិសុខស្បៀងក្នុងស្រុក រួមមានវិស័យកសិកម្មតែម្តង ពីព្រោះថា វិស័យកសិកម្មគឺជាស្បៀង ដែលបានផ្សារភ្ជាប់គ្នាក្នុងការចញ្ចឹមជីវិតមនុស្សគ្រប់គ្នា ដូច្នេះយើងត្រូវខិតខំប្រឹងប្រែង គ្រប់វិស័យទាំង ការវិនិយោគលើវិស័យកសិកម្មជាមុខរបរស្នូលមួយជាឆ្នាំងបាយសម្រាប់ប្រទេសទាំងមូល រួមទាំងទាំងពិភពលោកផងដែរ។

លោកបណ្ឌិត បានបន្ដទៀតថា រាល់ការលំបាកនិងបញ្ហាប្រឈមគឺជាឱកាសខ្ពស់ សម្រាប់វិស័យកសិកម្មត្រូវការបង្កើនការផលិត ដើម្បីផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល ខណៈដែលពិភពលោកកំពុងខ្វះស្បៀង ដោយសារគ្រោះធម្មជាតិ តម្លៃប្រេងឥន្ធនៈជី ឡើងថ្លៃ ធ្វើឲ្យថ្លៃផលិតក្នុងវិស័យកសិកម្មបានហក់ឡើងខ្ពស់ផងដែរ។

ជុំវិញបញ្ហាខាងលើនេះ លោកបណ្ឌិតប្រតិភូ បានណែនាំដល់កសិករទៀតថា ការឡើងថ្លៃជីគីមីនេះ បងប្អូនជាកសិករគួរនាំគ្នាផលិតជីធម្មជាតិនិងជីកំប៉ុស ដោយខ្លួនឯងក្នុងសហគមន៍ ដើម្បីធានាគុណភាព និងសុវត្ថិភាព ផលិតផលក្នុងស្រុកដល់អ្នកបរិភោគ។

បន្ថែមពីនេះ ដើម្បីដោះស្រាយបញ្ហាកង្វល់នៅក្នុងវិស័យកសិកម្ម ដែលកសិករផលិតបានហើយគ្មានទីផ្សារនោះ លោកបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ថា សមាគមបណ្តាញកសិករតេជោ មានតួនាទីសំខាន់ៗដូចជា ធ្វើជាស្ពានចម្លងដ៏រឹងមាំ តភ្ជាប់ដ៏សំខាន់សម្រាប់កសិករ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ (ឥណទាន) ការភ្ជាប់ទៅបច្ចេកទេស ទីផ្សារ និងអ្នកជំនាញជួយកសិករឱ្យទទួលបាននូវ បច្ចេកវិទ្យាកសិកម្មទំនើបៗ ។

លើសពីនេះ ការភ្ជាប់ទៅទីផ្សារតម្លៃកសិផល ផ្តល់ព័ត៌មានទីផ្សារច្បាស់លាស់ និងជួយសម្របសម្រួលការលក់កសិផល ធានាឱ្យកសិករលក់បានក្នុង តម្លៃល្អប្រសើរ និងសមរម្យ ជៀសវាងការគាបសង្កត់តម្លៃ។

ក្នុងការលើកយកនូវបញ្ហា កង្វល់ និងសំណូមពរនានា ជាពិសេសបញ្ហាទីផ្សារ ទៅដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយទាន់ពេលវេលាផងដែរ៕