* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ឡើងដល់ ២០ពាន់លានដុល្លារ (Video inside)

13-05-2026 13:57

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពជា បានបង្ហាញពីបំណង ចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ឡើងដល់ ចំនួន២០ពាន់លានដុល្លារអាមេរិក។

បំណងនេះបង្ហាញឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចអនុញ្ញាតឱ្យ លោក ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។

សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយ និងចាត់ទុកនៃដំណើរទស្សនកិច្ចរបស់លោក ត្រិញ វ៉ាន់ក្វៀត មកកាន់ប្រទេសកម្ពុជានៅពេលនេះថា ជាការរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងកម្ពុជានិងវៀតណាម ឲ្យកាន់តែរឹងមាំ និងនិយាយដោយឡែកនៅក្នុងក្របខណ្ឌគណបក្ស និងគណបក្សឲ្យកាន់តែរីកចម្រើនបន្តទៀត។

នៅក្នុងឱកាសនោះ លោក ត្រិញ វ៉ាន់ក្វៀត បានសម្ដែងនូវការអរគុណ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោក និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោក ត្រិញ វ៉ាន់ក្វៀត បានលើកឡើងថា កម្ពុជានិងវៀតណាមមានទំនាក់ទំនងដ៏រឹងមាំដ៏ល្អជាមួយគ្នានៅក្នុងក្របខណ្ឌនៃកិច្ចការទាំងក្របខណ្ឌនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនជាបន្តបន្ទាប់។

បន្ថែមពីលើនេះ លោក ត្រិញ វ៉ាន់ក្វៀត បានលើកឡើងថា កន្លងមកប្រទេសទាំងពីរបានផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមកយ៉ាងច្រើនរវាងថ្នាក់ដឹកនាំនៃប្រទេសវៀតណាមនិងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា បានទស្សនកិច្ចទៅវិញទៅមកមានភាពផុសផុល ដែលបង្ហាញអំពីទំនាក់ទំនងដ៏រឹងមាំ ហើយនៅក្នុងឆ្នាំ២០២៧ ខាងមុខគឺជាខួប ៦០ឆ្នាំនៃទំនាក់ទំនោងរវាងកម្ពុជានិងវៀតណាម ដោយភាគីទាំងពីរនឹងរៀបចំពិធីអបអរសាទរនៃការរំលឹកខួបនៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។ បន្ថែមពីលើនេះ លោក ត្រិញ វ៉ាន់ក្វៀត ក៏បានរំលេចដែរថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាមនៅតាមព្រំដែន គឺជាកិច្ចការដ៏ល្អដែលប្រទេសទាំងពីរ បានធ្វើការជាមួយគ្នាដោយរក្សាបាននូវសន្តិសុខសន្តិភាពនៅតាមព្រំដែនយ៉ាងរឹងមាំរវាងកម្ពុជានិងវៀតណាម ហើយបន្តនូវកិច្ចការនេះបន្តទៀត ឲ្យកាន់តែមានភាពឋិតថេរជាពិសេសគឺការពោលសំដៅទៅលើការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ដល់ប្រជាជននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោក ត្រិញ វ៉ាន់ក្វៀត ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌនៃកិច្ចសហការនៅតាមព្រំដែន ដែលសម្ដេចតេជោ បានលើកឡើងថា កន្លងមកកម្ពុជារបស់យើងតែងតែជំរុញឲ្យអាជ្ញាធរនៅតាមបណ្ដាខេត្តព្រំដែន ធ្វើយ៉ាងណាបង្កើននូវកិច្ចសហការរវាងកម្ពុជានិងវៀតណាមនៅតាមព្រំដែន ឲ្យមានភាពរឹងមាំជាពិសេសគឺការសម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ទំនាក់ទំនងស្នូលរវាងកម្ពុជានិងវៀតណាម នៅតែមិនអាចកាត់ផ្ដាច់បានពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលសម្ដេចតេជោ ចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមឡើងដល់ ២០លានដុល្លារនៅពេលខាងមុខតាមអ្វីដែលប្រទេសទាំងពីរបានប្តេជ្ញាជាមួយគ្នា។ ចំនួន ២០ពាន់លានដុល្លារនេះ គឺប្រទេសទាំងពីរមានលទ្ធភាពធ្វើទៅបានដោយសារពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃការនាំចេញនៅក្នុងផ្នែកពាណិជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងដែលទំហំពាណិជ្ជកម្មកាលពីឆ្នាំ២០២៥ កន្លងទៅ រវាងកម្ពុជានិងវៀតណាមកើនឡើងដល់ ១១ពាន់លានដុល្លារអាមេរិក។ ដូច្នេះប្រទេសទាំងពីរត្រូវខិតខំប្រឹងប្រែងក្នុងការពង្រីកនៅពាណិជកម្មនេះឲ្យកាន់តែមានការកើនឡើងបន្តទៀត។ ជាមួយគ្នានេះសម្ដេចតេជោ ក៏បានរំលេចបន្ថែមទៀតដែរទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិកានានារវាងកម្ពុជារវាងយុវជននិងយុវជនរវាងប្រទេសទាំងពីរ ដែលធ្វើឲ្យយុវជនទាំងពីរនៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និតជាមួយគ្នាបន្តទៀត។

នៅក្នុងឱកាសនោះដែរ លោក ត្រិញ វ៉ាន់ក្វៀត បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេចតេជោ ទាក់ទងទៅនឹងការពង្រីកនូវពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម លោកបានលើកឡើងថា កម្ពុជានិងវៀតណាមប្រាកដជាអាចធ្វើទៅបាននៅក្នុងការសម្រេចទិសដៅនៃទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លារនៅពេលខាងមុខ៕