* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការធានាសន្តិសុខព័ត៌មានឌីជីថល គឺជាខែលការពារប្រយោជន៍សាធារណៈ និងស្ថិរភាពសង្គមជាតិ

13-05-2026 14:25

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការលើកម្ពស់សន្តិសុខ និងសុវត្ថិភាពព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល មិនត្រឹមតែជាកិច្ចការបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាអាទិភាពយុទ្ធសាស្ត្របំផុត ដើម្បីកសាង «ខែលការពារ» ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាពក្នុងសម័យបច្ចេកវិទ្យាទំនើប។

ការលើកឡើងបែបនេះបានធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ ក្នុងពិធីនោះដែរ មានវត្តមានចូលរួមរបស់លោក ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានរាជធានីភ្នំពេញ និងសមាជិក សមាជិការបស់លេខាធិការដ្ឋាននៃក្រុមការងាររៀបចំយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។

ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានលើកឡើងពីហានិភ័យនៃព័ត៌មានក្លែងក្លាយ ស្របពេលជាមួយនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវក្រុមអមិត្ត និងក្រុមអគតិនៅក្រៅប្រទេសប្រើប្រាស់សម្រាប់ការផ្សាយមានលក្ខណៈបំភ្លៃ បំផ្លើស និងបង្កការយល់ច្រឡំក្នុងសាធារណមតិលើស្ថានភាពក្នុងសង្គម និងវិស័យអភិវឌ្ឍន៍ ដែលរាជរដ្ឋាភិបាលបាន និងកំពុងលើកស្ទួយ ជាមួយភាពរីកចម្រើនឥតឈប់ឈរ។

លោកបានបន្ថែមថា ការបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយទាំងនេះ ក៏ត្រូវបានធ្វើឡើងក្នុងបំណងបង្កចលាចលក្នុងសង្គម ជាពិសេសការបំភ្លៃ បំផ្លើស សាច់រឿង និងប្រធានបទពាក់ព័ន្ធនឹងបញ្ហាព្រំដែន ក្នុងអំឡុង និងក្រោយសង្រ្គាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា ហើយនៅពេលនោះប្រសិនបើកម្ពុជាមិនមានវិធានការម៉ត់ចត់ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលាទេនោះ សង្គមជាតិអាចនឹងធ្លាក់ក្នុងស្ថានភាពវឹកវរជាមិនខាន។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានរម្លឹកថា ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រសួងបានអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News)ដំណាក់កាលទី១ ឆ្នាំ២០២៥» ដោយបានផ្សព្វផ្សាយដល់អ្នកប្រើប្រាស់បណ្តាញសង្គមជាង៩លាននាក់ ក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមសកម្មជិត១៥លាននាក់។

អ្នកនាំពាក្យបានចាត់ទុកថា យុទ្ធនាការនេះបានក្លាយជាយន្តការការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងហានិភ័យនៃព័ត៌មានក្លែងក្លាយ និងបានបន្សុទ្ធបរិយាកាសព័ត៌មាន និងបង្កើនកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយសាធារណៈ។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា៖ «យុទ្ធនាការនេះ គឺជាមធ្យោបាយ និងជាយន្តការមួយដ៏រឹងមាំ រួមចំណែកខ្លាំងក្នុងការគ្រប់គ្រងសមរភូមិព័ត៌មាន ពិសេសទប់ស្កាត់ការរីកសាយភាយព័ត៌មានបែបបំពុល ដែលជះផលអវិជ្ជមានដល់សង្គម។ យន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ដោយសម្របសម្រួលជាមួយក្រសួងស្ថាប័ន និងយន្តការព័ត៌មាននិងសាធារណមតិរាជធានី-ខេត្ត បានទប់ស្កាត់ការសាយភាយនៃព័ត៌មានបែបប្រឌិត ក្លែងបន្លំគ្រប់សព្វបែបយ៉ាង រួមទាំងការបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយដោយបច្ចេកវិទ្យា AI ដែលមានប្រភពពីប្រទេសថៃផងក្នុងពេលនៃសង្រ្គាមឈ្លានពានមកលើកម្ពុជា»។

អ្នកនាំពាក្យបានបន្ថែមថា ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានទាំង២៥រាជធានី-ខេត្ត នឹងបន្តលើកកម្ពស់ការអប់រំ និងផ្សព្វផ្សាយ ក្នុងក្របខណ្ឌយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីបន្តពង្រឹងកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជូនដល់ប្រជាជនកម្ពុជា ពិសេសពលរដ្ឋវ័យក្មេងទាំងអស់នៅទូទាំងប្រទេស។

ក្នុងន័យនេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់បណ្តាញព័ត៌មានរបស់រដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលមានមន្ទីរព័ត៌មានគ្រប់រាជធានី ខេត្ត ទូទាំងប្រទេស ត្រូវបង្កើនសមត្ថភាពក្នុងការប្រើប្រាស់បណ្តាញសង្គមដែលមានឥទ្ធិពលដូចជា Facebook, Telegram, YouTube និង TikTok ប្រកបដោយគុណភាព ដើម្បីផ្សព្វផ្សាយការពិតឱ្យបានលឿន និងទូលំទូលាយ ព្រមទាំងឆ្លើយតបជាមួយការពន្យល់ និងការបំភ្លឺនូវរាល់ចម្ងល់ផ្សេងៗ ដើម្បីជាគ្រឹះនៃភាពនឹងនរក្នុងស្មារតី និងជំនឿចិត្តខ្លាំងឡើងពីសំណាក់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចេះវិភាគព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងជឿ ឬចែករំលែកបន្ត ខណៈដែលការយល់ដឹងពីរបៀបការពារទិន្នន័យផ្ទាល់ខ្លួន គឺជាខែលការពារដ៏រឹងមាំបំផុតប្រឆាំងនឹងក្រុមជនខិលខូចដែលប៉ុនប៉ងបោកប្រាស់ក្នុងគោលដៅទាញយកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ នយោបាយ ឬបង្កចលាចលក្នុងសង្គមជាតិ៕