* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បន្តជូនដំណើរសាសនិកឥស្លាមកម្ពុជា ចំនួន២០៥នាក់ ទៅធ្វើបុណ្យហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអូឌីត

13-05-2026 14:29

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាម ចំនួន២០៥នាក់ទៀត ទៅបំពេញកាតព្វកិច្ចបុណ្យធម្មាត្រាហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈឆ្នាំនេះមានចំនួនសរុប១,២១០នាក់ ក្នុងនោះ១០នាក់ទទួលបានព្រះរាជទានពីព្រះចៅសាល់ ម៉ាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះរាជទាយាទ ម៉ូហាំម៉ាត់ ពិន សាល់ម៉ាន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាជនយើងជាទូទៅ ហើយថ្ងៃនេះបានចេញទៅ ដើម្បីប្រតិបត្តិបុណ្យហាជ្ជី គឺលោកសូមផ្ដាំផ្ញើសួរសុខទុក្ខមកដល់យើងទាំងអស់គ្នា ឲ្យទទួលបាននូវសេចក្តីសុខសប្បាយ។

ទេសរដ្ឋមន្ត្រី បានបន្តថា ដោយសារតែកម្ពុជាមានសុខសន្តិភាព ទើបប្រជាពលរដ្ឋមានសេដ្ឋកិច្ចដំណើរការល្អប្រសើរជាងមុន ដែលអាចមានលទ្ធភាពទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី ដែលជាកាតព្វកិច្ចទី៥ ក្នុងសាសនាឥស្លាម ដោយក្នុងម្នាក់ៗចំណាយថវិកាចំនួន៦,២០០ដុល្លារសហរដ្ឋអាមេរិក ហើយមានចំនួនអ្នកចុះឈ្មោះសម្រាប់ឆ្នាំក្រោយៗទៀត មានការកើនឡើងជាលំដាប់។

លោកសូមបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យបងប្អូនទាំងអស់គ្នា ធ្វើដំណើរប្រកបដោយសុវត្ថិភាពទាំងទៅទាំងមក ទៅបំពេញកាតព្វកិច្ច ឲ្យបានជោគជ័យ ហើយក្នុងនោះដែរ ក៏សូមឲ្យបងប្អូន កូនក្មួយទាំងអស់ ដែលបានធ្វើដំណើរពីបណ្តាខេត្តនានា ដើម្បីជូនដំណើរបងប្អូន សាច់ញតិ សូមឲ្យពេលមក និងត្រឡប់ទៅវិញទទួលបាននូវសុខភាពល្អ និងទទួលបាននូវសេចក្ដីសុខគ្រប់ៗគ្នា។ ហើយជាពិសេស សូមអល់ឡោះទទួលយកនូវកាតព្វកិច្ចបុណ្យហាជ្ជី របស់បងប្អូនយើងទាំងអស់គ្នានៅក្នុងឆ្នាំនេះ ដែលជាការបំពេញកាតព្វកិច្ចរបស់សាសនាឥស្លាម។

សូមជម្រាបថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីអញ្ជើញទៅប្រារព្ធបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយឆ្នាំនេះមានចំនួនសរុបជាង២លាននាក់៕