* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចាត់តាំងតំណាងចុះយកថវិកា ជួយប្រជាពលរដ្ឋចំនួន១២គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅខេត្តត្បូងឃ្មុំ

13-05-2026 14:32

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោក ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) តំណាងរបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ប្រាក់ឧបត្ថម្ភចំនួន១០,៨០០ដុល្លារ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន១២គ្រួសារ នៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស្លេះ ពន់យ៉ាមីន សមាជិកព្រឹទ្ធសភា លោក ម៉ូត យូសុះ សមាជិករដ្ឋសភា និងជាគណៈអុីម៉ាខេត្តត្បូងឃ្មុំ ឯកឧត្តមទីប្រឹក្សារាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានផងដែរ។

អំណោយថវិកានេះ ទទួលបានពីសមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម តាមរយៈសប្បុរសជននៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់។ ជាមួយគ្នានេះ មជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) ក៏បានរួមចំណែកជួយ១,១០០ដុល្លារ ក្នុងនោះគ្រួសាររងផលប៉ះពាល់ទាំងស្រុងទទួលបាន ចំនួន៤០ម៉ឺនរៀល ក្នុង១គ្រួសារ និង២គ្រួសារ ដែលរងផលប៉ះពាល់តិចជាងទទួលបាន ក្នុង១គ្រួសារ ២០ម៉ឺនរៀល។

ជាមួយគ្នានេះ លោក ណាសៀត អូស្មាន បាននាំមកនូវការផ្តាំផ្ញើចែករំលែកទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដល់​ក្រុមគ្រួសាររងគ្រោះ​ចំពោះឧបទ្ទវហេតុ ដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ។ លោកបន្ថែមថា ដើម្បីផ្តល់កម្លាំងចិត្តដល់គ្រួសារទាំង១២ ថា «ទោះបីជាទ្រព្យសម្បត្តិ និងផ្ទះសម្បែងត្រូវបាត់បង់ក្នុងភ្នក់ភ្លើង ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺជីវិត និងសុខុមាលភាពរបស់បងប្អូន។ រាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជន មិនបោះបង់បងប្អូនចោលឡើយ។ សូមបងប្អូនរក្សាស្មារតីឲ្យរឹងមាំ ដើម្បីរួមគ្នាស្ដារជីវភាពឡើងវិញឲ្យបានឆាប់រហ័ស»។

លោកក៏បានសង្កត់ធ្ងន់ថា ទោះបីជាទឹកប្រាក់ឧបត្ថម្ភនេះមិនអាចប៉ះប៉ូវនូវរាល់ការបាត់បង់ទាំងស្រុងក៏ពិតមែន ប៉ុន្តែវាគឺជាការរួមចំណែកសម្រាលទុក្ខលំបាកភ្លាមៗ និងជាស្ពានសម្រាប់បងប្អូនចាប់ផ្តើមជីវភាពជាថ្មី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ទ្វេដង ជាពិសេសក្នុងរដូវប្រាំងដែលមានអាកាសធាតុក្តៅខ្លាំង ដែលងាយបង្កជាគ្រោះអគ្គិភ័យបំផុត៕