* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថ្នាក់ដឹកនាំខេត្តសៀមរាប៖ វិស័យកសិកម្ម និងរបបអាហារសុខភាព បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធស្បៀងរបស់កម្ពុជា

13-05-2026 14:42

(សៀមរាប)៖ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា វិស័យកសិកម្ម និងរបបអាហារសុខភាព បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធស្បៀងរបស់កម្ពុជា ដើម្បីឆ្លើយតបនៅក្នុងដំណាក់កាលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងក្នុងដំណាក់កាលស្ដារឡើងវិញក្រោយវិបត្តិនេះ។ ផែនការអភិវឌ្ឍន៍ប្រព័ន្ធស្បៀងប្រកបដោយសុវត្ថិភាព និងនិរន្តរភាពប្រចាំខេត្ត ត្រូវបានរៀបចំឡើងក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ច សង្គម បរិស្ថាន និងអាកាសធាតុ ដែលកំពុងប៉ះពាល់ដល់ប្រព័ន្ធនៃការផលិត ការផ្គត់ផ្គង់ និងការប្រើប្រាស់ស្បៀង។

ការថ្លែងយ៉ាងដូច្នេះរបស់លោក អ៉ឹង គឹមលាង នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ផែនការអភិវឌ្ឍន៍ប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព និងសុវត្ថិភាពប្រចាំខេត្តសៀមរាប» នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ដែលទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការហ្គ្រេត (GRET) និងអង្គការអាគ្រីស៊ុត (Agrisud) ព្រមទាំងមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងក្រុមប្រឹក្សាខេត្តអូដឺសែន (CD92)ផងដែរ។

លោកបន្តថា ខេត្តសៀមរាប ជាប៉ូលទេសចរណ៍មួយដ៏សំខាន់របស់ព្រះរាជណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនកន្លែងសម្រាប់ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្ត។ បច្ចុប្បន្ននេះ អេកូទេសចរណ៍ បាននិងកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់បង្ហាញបងប្អូនភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក រួមមានតំបន់ឧទ្យានជាតិភ្នំគូលែន តំបន់បឹងទន្លេសាប និងសហគមន៍ទេសចរណ៍ជាច្រើនទៀត នៅតាមបណ្តាក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ស្របតាមកម្មវិធីនយោបាយនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាសលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយនិងយុទ្ធសាស្ត្រនានា ដែលបាន និងកំពុងអនុវត្តនៅកម្ពុជា ផ្តោតលើកត្តាជាច្រើនដែល នាំឱ្យមានការផ្លាស់ប្តូរប្រព័ន្ធស្បៀងនិងផ្តល់នូវក្របខ័ណ្ឌ ដើម្បីជំរុញឱ្យមានការធ្វើសកម្មភាពតាមវិស័យនានា។

ខេត្តសៀមរាប ជាខេត្តដែលមានសក្ដានុពលខ្ពស់ទាំងវិស័យកសិកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចជនបទប៉ុន្តែក៏ប្រឈមមុខនឹងបញ្ហាស្មុគស្មាញដូចជា ការប្រែប្រួលអាកាសធាតុភាពងាយរងគ្រោះរបស់កសិករបញ្ហាទីផ្សារ និងអាហារូបត្ថម្ភជាដើម។ ក្នុងបរិការណ៍នេះ ផែនការប្រព័ន្ធស្បៀងប្រចាំខេត្តសៀមរាប ត្រូវបានរៀបចំឡើង ដើម្បីជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ការសម្របសម្រួលការសម្រេចចិត្ត និងការវិនិយោគនៅកម្រិតខេត្ត។

លោកបញ្ជាក់ថា ឯកសារនេះ មានគោលបំណងគាំទ្ររដ្ឋបាលខេត្តក្នុងការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍគម្រោងប្រព័ន្ធស្បៀងដែលមានទិសដៅច្បាស់លាស់ និងមានទឡ្ហីករណ៍ជាក់ស្ដែងក្នុងការគាំទ្រ និងអនុវត្តគម្រោងសកម្មភាព។ ផែនការនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើយុទ្ធសាស្ត្រជាតិ គោលនយោបាយពាក់ព័ន្ធ និងអាទិភាពនៃការអភិវឌ្ឍន៍ខេត្ត ព្រមទាំងលទ្ធផលនៃការពិភាក្សា និងការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន។

លោកបន្ថែមថា សមិទ្ធផលទាំងនេះ កើតចេញពីកិច្ចសហការរវាងក្រុមការងារតាមវិស័យទាំង១០ ដែលគ្របដណ្តប់លើខ្សែច្រវាក់ប្រព័ន្ធស្បៀងទាំងមូលការផលិត ការកែច្នៃ ការចែកចាយ ការផ្សព្វផ្សាយទីផ្សារ អាហារូបត្ថម្ភ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លក្ខណៈពិសេសនៃផែនការនេះ មានភាពបន្ស៊ីគ្នាជាមួយនឹងគោលនយោបាយជាតិដោយមានភ្ជាប់ជាមួយនឹងក្របខ័ណ្ឌលទ្ធផល ផែនការសកម្មភាព និងគោលការណ៍តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាថាផែនការនេះ មិនត្រឹមតែជាឯកសារយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់អនុវត្តដែលអាចតាមដាន វាស់វែង និងកែសម្រួលបាន។

លោក អ៉ឹង គឹមលាង បន្តទៀតថា ផែនការប្រព័ន្ធស្បៀងប្រចាំខេត្ត រៀបចំឡើងមិនត្រឹមតែសម្រាប់ប្រើប្រាស់ជាឯកសារផ្លូវការរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងជាមូលដ្ឋានសម្រាប់ការកៀរគរ និងសម្របសម្រួលស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។

ជាមួយនេះ លោកសង្ឃឹមថា ផែនការនេះនឹងក្លាយជាឯកសារយោងដ៏សំខាន់ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រប្រព័ន្ធស្បៀងប្រចាំខេត្តសៀមរាប ឲ្យមានភាពធន់ ប្រកបដោយបរិយាបន្ន និងមានសមត្ថភាពឆ្លើយតបនឹងបញ្ហាបច្ចុប្បន្ន និងអនាគត ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត៕