* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សារមន្ទីរ ស.ស.រ និងសមាគមធនាគារនៅកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការអប់រំផ្នែកសេដ្ឋកិច្ច

13-05-2026 14:46

(ភ្នំពេញ)៖ សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា សារមន្ទីរ ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា (ABC) ​នឹង​បន្ត​ភាពជាដៃគូ​ក្នុងការលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ចក្នុងចំណោមយុវជនកម្ពុជា។

ការបន្តកិច្ចសហការនេះ បានធ្វើឡើង បន្ទាប់ពី សារមន្ទីរ ស.ស.រ និងសមាគមធនាគារនៅកម្ពុជាបាន​ចុះ​ហត្ថលេខា​នេះ លើអនុស្សារណៈនៃការយោគយល់គ្នា​ ដែលបានប្រព្រឹត្តិទៅ​នៅសារមន្ទីរ ស.ស.រ​ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ លោក យឹម​​ លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី បណ្ឌិត ជា សិរី​ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ផ្អែកលើសមិទ្ធផលដែលទទួល​បាន​ក្នុងរយៈពេលពីរឆ្នាំកន្លងមក ការបន្តចុះអនុស្សរណៈនៃការយោគយល់​គ្នាស្តីអំពី «កម្មវិធីវិស័យធនាគារសម្រាប់អក្ខរកម្មសេដ្ឋកិច្ច» បញ្ជាក់សា​ជា​ថ្មី​ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វិស័យធនាគារ ក្នុងការលើកកម្ពស់ការអប់រំសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមនេះបង្កើនលទ្ធភាពឱ្យ​សិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋ​អាច​មក​ទស្សនា​សារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជា បាន​កាន់​តែ​ច្រើន ដោយមានជំនួយពីដៃគូធនាគារ និងគ្រឹះស្ថាន​ហិរញ្ញវត្ថុសំខាន់ៗ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រសេដ្ឋកិច្ចនិងរូបិយវត្ថុជាតិ។

មកទល់បច្ចុប្បន្ន តាម​រយៈគំនិតផ្តួចផ្តើមនេះ ធនាគារឯកជនកម្ពុជាបាន​រួមចំណែកក្នុងមូលនិធិសម្រាប់​ចំណាយ​លើថ្លៃដឹកជញ្ជូននិងថ្លៃទស្សនា និង​បានផ្តល់ឱកាសដល់សិស្សានុសិស្សប្រមាណ ១៥,០០០នាក់ ដែលមកពីគ្រឹះស្ថានអប់រំរដ្ឋក្នុង​រាជធានីភ្នំពេញ ពីតំបន់ជាយរាជធានីភ្នំពេញ និងពីខេត្តកំពង់ធំ រតនគិរី ស្ទឹងត្រែង ក្រចេះ និងកំពង់ចាម អាច​មកទស្សនាសារមន្ទីរ ស.ស.រ។ ឱកាសអប់រំដ៏មានតម្លៃនេះបានជួយពង្រីកទស្សនវិស័យផ្នែកវប្បធម៌របស់សិស្សានុសិស្ស ស្របពេលដែលពួកគេទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។

លោក រ័ត្ន សោភ័ណ ប្រធានសមាគម​ធនាគារ​នៅ​កម្ពុជា បានមាន​ប្រសាសន៍​ថា​ «ការបន្តចុះអនុស្សរណៈ​នៃការយោគយល់គ្នានេះ ធ្វើឡើងផ្អែកលើលទ្ធផលប្រកបដោយផ្លែផ្កាដែលយើងសម្រេចបានក្នុងរយៈពេលពីរឆ្នាំកន្លងមក និងស្របតាមគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់សមាគមធនាគារនៅកម្ពុជា (CSFPs) ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់អក្ខរកម្ម​សេដ្ឋកិច្ច។ ដំណើរស្វែងយល់នៅសារមន្ទីរ​ ស.ស.រ ផ្តល់ឱ្យសិស្សានុសិស្សនូវចំណេះដឹងដ៏មានតម្លៃ និងឱកាសក្នុងការរៀនសូត្រពីប្រវត្តិសាស្ត្ររបស់យើង ក៏ដូចជាតម្លៃនៃរូបិយវ​ត្ថុផងដែរ»។

លោក ប្លែស គីលីយ៉ង់ សហប្រធាន​សារមន្ទីរ ស.ស.រ បាន​មាន​ប្រសាសន៍​ថា​ «យើងខ្ញុំពិត​ជា​រីករាយនឹងភាពជាដៃគូដ៏ជោគជ័យនេះ ដែលបានអនុញ្ញាតឱ្យសិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋ រាប់ពាន់នាក់បានមក​សិក្សារៀន​សូត្រ​អំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា ព្រមទាំងពង្រឹងបរិយាបន្ននៃសារមន្ទីរ ស.ស.រ ផងដែរ។ ខ្ញុំ​សូម​ថ្លែង​អំណរគុណដល់​សមាគមធនាគារនៅកម្ពុជា និងសមាជិកទាំង​អស់​ ចំពោះការប្តេជ្ញាចិត្តដ៏សប្បុរស ហើយយើងខ្ញុំ​រង់ចាំបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង និងពង្រីកអត្ថប្រយោជន៍នៃភាពជាដៃគូនេះ ទៅ​ដល់​គ្រឹះស្ថានអប់រំជា​ច្រើន​​ទៀត​នៅ​ទូទាំងប្រទេស»។

ដោយ​សម្ដែង​ការ​អបអរសាទរ​ដល់ភាគីពាក់ព័ន្ធទាំងអស់ លោក យឹម​ លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានប្រកាសថា​ «អនុស្សរណៈនៃការយោគយល់គ្នាក្នុងឆ្នាំទី៣នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងយូរអង្វែង ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់យុវជនកម្ពុជា តាមរយៈកម្មវិធីទស្សនកិច្ចសិក្សានៅសារមន្ទីរ ស.ស.រ​»។

ការ​បន្តអនុស្សរណៈនៃការយោគយល់គ្នានេះ ​​មានសុពលភាពភ្លាមៗ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៧ និង​អាច​បន្តសាជាថ្មី​នាពេលខាងមុខ​៕