* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកជម្រះបញ្ជីរបស់ធនាគារ ព្រីនស៍ ប្រកាសពីការផ្ទេរសិទ្ធិលើឥណទានរបស់អតិថិជនធនាគារ ព្រីនស៍ ទៅគ្រឹះស្ថានផ្តល់ឥណទានថ្មី គឺ ធនាគារ ប្រៃសណីយ៍កម្ពុជា (Video inside)

13-05-2026 17:11

(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឹខោនធីង ឯ.ក ក្នុងនាមជាអ្នកជម្រះបញ្ជីរបស់ធនាគារ ព្រីនស៍ ម.ក សូមជូនដំណឹងដល់អតិថិជនឥណទាន របស់ធនាគារ ព្រីនស៍ ម.ក និងសាធារណជនទាំងអស់មេត្តាជ្រាបថា អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងដោយមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា សិទ្ធិ និងផលប្រយោជន៍ទាំងអស់ ពាក់ព័ន្ធនឹងប្រាក់កម្ចី ដែលជាឥណទានរបស់អតិថិជនធនាគារ ព្រីនស៍ ម.ក ត្រូវបានផ្ទេរទាំងស្រុងទៅឱ្យ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចាប់ពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៦ តទៅ។

ក្នុងន័យនេះ សូមអតិថិជនឥណទានទាំងអស់ មេត្តាជ្រាបអំពីការអនុវត្តតាមលក្ខខណ្ឌពាក់ព័ន្ធដូចខាងក្រោម៖
១. គ្រឹះស្ថានទទួលសិទ្ធិបន្ត ៖ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ គឺជាអ្នកទទួលបន្តនូវរាល់សិទ្ធិ កាតព្វកិច្ច និងអត្ថប្រយោជន៍ទាំងស្រុងលើកិច្ចសន្យាឥណទានទាំងអស់ ពី ធនាគារ ព្រីនស៍ ម.ក ស្របតាមនីតិវិធីជម្រះបញ្ជី។

២. ការទូទាត់សងប្រាក់កម្ចីឥណទាន ៖ រាល់ការទូទាត់សងប្រាក់កម្ចី (ប្រាក់ដើម និងការប្រាក់) ប្រចាំខែ ឬ សងផ្តាច់ ត្រូវអនុវត្តតាមការណែនាំរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងអាចធ្វើឡើងតាមគ្រប់សាខារបស់ធនាគារនេះ។

៣. សុពលភាពកិច្ចសន្យា និងទ្រព្យធានា៖ រាល់លក្ខខណ្ឌនៃកិច្ចសន្យាឥណទាន និងទ្រព្យធានា (រួមទាំង ប័ណ្ណកម្មសិទ្ធិ) នៅមានសុពលភាពដដែល តាមខចែង និងលក្ខខណ្ឌដែលមានស្រាប់។ ទោះជាយ៉ាងណា សិទ្ធិក្នុងការគ្រប់គ្រង ការប្រមូលសងឥណទាន និងការបញ្ជាក់ការទូទាត់ ត្រូវស្ថិតក្រោមការចាត់ចែងរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលម្ចាស់ឥណទានថ្មី។

អាស្រ័យហេតុនេះ សូមអតិថិជនឥណទាន របស់ ធនាគារ ព្រីនស៍ ម.ក និងសាធារណជនមេត្តាជ្រាប និងបន្តសហការអនុវត្តកាតព្វកិច្ចសងប្រាក់កម្ចីឱ្យបានត្រឹមត្រូវតាមកាលកំណត់។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង តាមរយៈទូរសព្ទលេខ៖ ០៧០ ២០០០០២ ឬ ១៨០០ ២០៨ ៨៨៨ (ឥតគិតថ្លៃ)៕