* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គ្រួសារកូនភ្លោះបីទី៤៣៥ ជាអ្នកព្រៃវែង ទទួលបានអំណោយពីសម្តេចតេជោ, សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត (Video inside)

13-05-2026 17:51

(ភ្នំពេញ)៖ គ្រួសារសម្រាលបានកូនភ្លោះបីមួយគ្រួសារទៀតហើយ ទទួលបានអំណោយ​ពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ នេះជា​គ្រួសារ​សម្រាលកូនភ្លោះ៣ ទី៤៣៥ហើយ ដែលទទួលបានអំណោយពីថ្នាក់ដឹក​នាំ​ជាតិ សម្រាលការលំបាកក្នុងជីវភាព។

អំណោយសប្បុរសធម៌របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរ​ធិប​តី និងលោកជំទាវបណ្ឌិត ត្រូវបានលោក សេង ទៀង នាំយកទៅប្រគល់ជូន​ដល់​ដៃ​គ្រួសារកូនភ្លោះបី កំពុងសំរាកថែទាំសុខភាព ក្រោយសំរាលនៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ។ អំណោយរួមមានថវិកា ១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និង​ក្រម៉ា​២។

គ្រួសារកូនភ្លោះបីដែលទទួលបានអំណោយនាព្រឹកមិញនេះ ជាកូនលើកទី៣ក្នុង​គ្រួសារ មានឪពុកឈ្មោះ ហេង ហ៊ៀត អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ម្តាយ​ឈ្មោះ ធួក សាវៀន អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិកំពង់ថ្លែង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ កូនភ្លោះជាទារកទាំង៣នាក់ បានសម្រាលកាល​ពីថ្ងៃ​ទី៧ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

នៅចំពោះមុខក្រុមគ្រួពេទ្យ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី មានប្រសាសន៍​ថ្លែងអំណរគុណជូនចំពោះក្រុមគ្រូពេទ្យទាំងអស់ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបាន​ខិតខំអស់លទ្ធភាព ក្នុងការជួយសំរាលទារកភ្លោះទាំងបីនាក់ រួមទាំងមាតាកូនភ្លោះ ឱ្យមានសុខភាពល្អទាំងកូន និងម្តាយ។

លោក សេង ទៀង បានផ្តាំផ្ញើដល់ក្រុមគ្រួពេទ្យបន្តខិតខំតាមដានសុខភាពមាតា និង​ទារកឱ្យបានជាប់លាប់។ លោកក៏បានផ្តាំផ្ញើមាតាបិតាទារកភ្លោះ ត្រូវស្តាប់តាមការណែ​នាំពីក្រុមគ្រួពេទ្យ បើមានបញ្ហាអ្វីកើតឡើង និងមានអាការៈអ្វីមិនស្រួលត្រូវរាយការណ៍​ជូន​គ្រួពេទ្យប្រចាំការ ជៀសវាងមានគ្រោះថ្នាក់អ្វីមួយកើតឡើងកំពោះមាតា និងទារក។

លោក សេង ទៀង មាន​ប្រ​​សា​​សន៍​ពាំ​នាំ​នូវ​ការ​​​ផ្តាំ​​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ដោយ​​​សេច​​​ក្តី​នឹក​រលឹក​យ៉ាង​​ជ្រាល​ជ្រៅ​​បំផុត ពី​សម្តេច​​តេ​​​ជោ និង​សម្តេច​​​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាប​វ​រធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជា​និច្ច​កាល​សម្តេច និងលោកជំទាវ​បណ្ឌិត ​តែង​តែ​​នឹក​រលឹក​សណ្តោ​សប្រណី ចំពោះ​​ប្រ​ជា​​ពល​​រដ្ឋនៅ​គ្រប់​​ទីកន្លែង​​​ទាំង​អស់ក្នុង​ប្រទេស​កម្ពុជា។

​នាយករងខុទ្ទកាល័យ​បាន​ឱ្យ​ដឹង​​ដែរ​ថា ការជួយដល់គ្រួសារមានកូនភ្លោះ៣ ឬ៤នាក់​នេះ ជាការទឹកចិត្តសណ្តោសប្រណី និងគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ ​មក​ដល់​បច្ចុ​​ប្បន្ន​​នេះ មាន​រយៈ ពេលជាង ២៧​ឆ្នាំ​ហើយ។ ២៧ឆ្នាំកន្លងមកនេះ មាន​គ្រួសារ​សម្រាលកូន​ភ្លោះបី​នាក់ ឬ​​បួន​នាក់ ​ចំនួន ​​៤៣៥គ្រួ​សារ​​​​​ហើយ បាន​ទទួល​​​អំ​ណោយ​ឧបត្ថម្ភ​ដ៏សប្បុរស​ធម៌ ពី​សម្តេច​តេ​ជោ ​និង​សម្តេចកិត្តិ​ព្រឹទ្ធ​​បណ្ឌិត ជួយ​ទំនុក​បំរុង ដោះស្រាយ​​ការ​លំ​បាក​ខ្វះ​ខាត​ក្នុង​ជីវភាព​ ជាពិ​សេស​ការ​​ចិញ្ចឹម​បីបាច់កូន​ភ្លោះ​បី​នាក់។

លោក សេង ទៀង បានគូសបញ្ជាក់ផងដែរថា ការឧបត្ថម្ភ​ទាំង​អស់​នេះ មិន​​មែន​ជា​អំ​ណោយ​របស់​រាជរដ្ឋា​ភិបាល អំណោយ​របស់​​កាក​បាទ​ក្រ​ហម​កម្ពុជា ឬអំ​ណោយ​របស់​គណបក្ស​ បម្រើឱ្យសកម្ម​ភាព​នយោ​បាយ​នោះទេ។ ​អំណោយ​ទាំង​អស់​នេះ គឺ​ជា​អំណោយ​ទាន​កើតចេញ​ពីទឹក​ចិត្តប្រកប​ដោយ​​​​​ការ​គិត​គួរ​ខ្ពស់របស់​សម្តេច​តេជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបាន​ឈ្វេង​យល់​​ពីការ​លំបាក​ពិត​ប្រាកដ ចំ​ពោះ​ប្រជាពលរដ្ឋ​សម្រាលកូន​ភ្លោះបី ឬ​បួន​នាក់ មិនថាមាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែសម្រាលនៅកម្ពុជា។

សូមបញ្ជាក់ថា ការឧបត្ថម្ភនេះ កាលពីដើមឡើយ គឺមានតែអំណោយ​របស់សម្តេច​តេ​ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុណ្ណោះ។ មរតកទឹកចិត្តមនុស្សធម៌ សេចក្តីអាណិត​អាសូររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហូរបន្តដល់សម្តេចមហា​បវរ​ធិប​តី និងលោកជំទាវបណ្ឌិតផងដែរ។

បន្ទាប់ពីឡើងកាន់ការងារជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី និងលោកជំទាវ​បណ្ឌិត ក៏បន្តតាមលំអានដួងចិត្តមេត្តាធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ហើយបានចូលរួមឧបត្ថម្ភដល់គ្រួសារសម្រាលកូនភ្លោះ៣នាក់ ឬ៤នាក់​ផង​ដែរ។

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងចូលរួមឧបត្ថម្ភជាថវិកាចំនួន ៥​លាន​រៀល។ គ្រួសារខាងលើនេះ ជាគ្រួសារលើកទី១១ហើយ ដែលទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត៕