រដ្ឋមន្ត្រីសុខាភិបាល៖ ការធ្វេីឱ្យប្រសេីរឡេីងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងារ គឺជាបេសកកម្មសំខាន់របស់អ្នកដឹកនាំ

13-05-2026 18:42

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ការកែលម្អដំណើរការការងារ និងការគ្រប់គ្រង គឺជាកត្តាចាំបាច់សម្រាប់ពង្រឹងប្រសិទ្ធភាពរួមនៃប្រព័ន្ធសុខាភិបាល។ លើសពីនោះការធ្វេីឱ្យប្រសេីរឡេីងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងារ គឺជាបេសកកម្មសំខាន់របស់អ្នកដឹកនាំ។

លោកសាស្ត្រាចារ្យបានថ្លែងបន្តថា តួនាទីរបស់អ្នកដឹកនាំមានសារៈសំខាន់ក្នុងការកំណត់ទិសដៅឱ្យច្បាស់លាស់, ការវាយតម្លៃប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពរបស់ស្ថាប័ន អង្គភាព, ស្វែងរកចំណុចខ្សោយ និងការដាក់ចេញវិធានការកែលម្អដោយផ្អែកលើទស្សនៈទូលំទូលាយ។

ក្នុងនោះដេីម្បីលើកកម្ពស់ផលិតភាព និងសម្រេចបានលទ្ធផលកាន់តែល្អ នូវធនធានដែលមានកំណត់ឱ្យមានប្រសិទ្ធភាព សំដៅការពារតុល្យភាពមធ្យោបាយ ការអភិវឌ្ឍន៍ និងប្រើប្រាស់សមត្ថភាព ដែលជាអាទិភាពយុទ្ធសាស្ត្រសម្រាប់វិស័យសុខាភិបាល។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងបន្តថា «ភាពដឹកនាំដែលមានប្រសិទ្ធភាព មិនមែនគ្រាន់តែជាការគ្រប់គ្រងទេ ប៉ុន្តែជាការបម្លែងធនធានដែលមាន ឱ្យក្លាយជាលទ្ធផលជាក់ស្តែង សម្រាប់បម្រើប្រជាពលរដ្ឋ»។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ បានធ្វើឡើងក្នុងឳកាសបានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣០៤៤ នាក់ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦៕