ព្រះរតនសោភ័ណ ម៉ន បឿន នាំអំណោយ និងថវិកាឧបត្ថម្ភការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមទាំង ៩ក្រុង ស្រុក ទូទាំងខេត្តកំពង់ស្ពឺ

13-05-2026 19:25

(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះរាជាគណកិត្តិយស ជាព្រះវិន័យធរគណស្តីទី ខេត្តកំពង់ស្ពឺ និងជាចៅអធិការវត្តចំបក់ ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំរោងទង នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បាននិមន្តចែកអំណោយ និងដល់ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមទាំង៩ ទូទាំងខេត្តកំពង់ស្ពឺ រួមមានស្រុកសំរោងទង, ស្រុកភ្នំស្រួច, ស្រុកឪរ៉ាល់, ស្រុកគងពិសី, ស្រុកបសេដ្ឋ, ក្រុងច្បារមន, ក្រុងឧដុង្គម៉ែជ័យ, ស្រុកសាមគ្គីមុនីជ័យ និងស្រុកថ្ពង។

ការឧបត្ថម្ភសម្ភារៈ និងថវិកា ក្នុងកិច្ចសហការសាមគ្គីភាព រវាងគណៈសង្ឃ និងសង្គមកិច្ច ក៏ដូចជាការលើកទឹកចិត្តក្នុងការជួយជ្រោមជ្រែង យកចិត្តទុកដាក់ លះបង់ទាំងកម្លាំងកាយចិត្តលើវិស័យព្រះពុទ្ធសាសនា។

សម្ភារៈដែលនាំទៅប្រគល់ជូនរួមមានអង្ករ មី ទឹកសុទ្ធ ភេសជ្ជៈ ឃីត និងថវិកា១០០.០០០រៀល នៅក្នុងមួយការិយាល័យ៕