* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងប្រៃសណីយ៍ និងក្រសួងសាធារណការ ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីលើការស្នើសុំបណ្ណបើកបរទម្រង់ឌីជីថល

13-05-2026 19:28

(ភ្នំពេញ)៖ ឈប់បារម្ភលើភាពស្មុគស្មាញក្នុងការស្វែងរកសេវារដ្ឋតាមកម្មវិធីច្រើនដាច់ដោយឡែកពីគ្នា, ឈានចូលមកដល់យុគសម័យថ្មី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ចេញអាវុធឌីជីថលដ៏មុតស្រួច DG SuperApp លើការស្នើសុំបណ្ណបើកបរទម្រង់ឌីជីថល ដែលApp នេះ មិនត្រឹមតែជាច្រកចេញចូលសេវាសាធារណៈតែមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំយក AI ដែលកំពុងតែពេញនិយមប្រើប្រាស់នៅលើអ៉ីនធឺណិត មកឱ្យពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីផ្លាស់ប្តូររបៀបដែលយើងសិក្សា ធ្វើការនិងរស់នៅឱ្យកាន់តែទំនើបជាងមុន។

ចំណុចដែលធ្វើឱ្យ DG SuperApp មានភាពលេចធ្លោបំផុត និងខុសប្លែកពីកម្មវិធីផ្សេងៗនោះគឺ ការដាក់បញ្ចូលនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកន្លងមកពលរដ្ឋអាចនឹងត្រូវបង់ប្រាក់ដើម្បីប្រើប្រាស់ ប៉ុន្តែពេលនេះនឹងផ្តល់ជូនដោយឥតគិតថ្លៃ និងគ្មានដែនកំណត់៖

• DG ChatGPT: ជាជំនួយការឆ្លាតវៃដែលមានសមត្ថភាពប្រហាក់ប្រហែលនឹង ChatGPT។ វាអាចជួយតាក់តែងអត្ថបទ វិភាគទិន្នន័យស្មុគស្មាញ និងឆ្លើយសំណួរគ្រប់វិស័យ ដែលជាឧបករណ៍ដ៏មានតម្លៃសម្រាប់សិស្ស និស្សិត និងអ្នកស្រាវជ្រាវ។

• TranslateKH: ជំនាញក្នុងការបកប្រែអត្ថបទរវាងភាសាខ្មែរ និងអង់គ្លេស ដែលត្រូវបានអភិវឌ្ឍឡើងឱ្យចំគោលដៅ និងបរិបទនៃភាសាខ្មែរយើងផ្ទាល់។

ក្រៅពីភាពឆ្លាតវៃនៃ AI ថ្នាលនេះក៏ជាមជ្ឈមណ្ឌលឌីជីថល ដែលប្រមូលផ្តុំកម្មវិធីរដ្ឋបាលសំខាន់ៗជាច្រើន (Mini Apps) មកដាក់ក្នុងកន្លែងតែមួយ ដើម្បីកាត់បន្ថយការស៊ាំញ៉ាំ៖

• Qr.gov.kh: សម្រាប់ការប្រើប្រាស់ក្នុងការបង្កើត QR កូដតាមតម្រូវការ។

• MyHealth: អនុញ្ញាតឱ្យប្រជាពលរដ្ឋចូលមើលកំណត់ត្រាការទទួលថ្នាំបង្ការរបស់ខ្លួន បានយ៉ាងងាយស្រួល។

• DG Frame: បង្ហាញស្មារតីគាំទ្ររដ្ឋាភិបាល តាមរយៈការដាក់តាំងរូបភាពក្នុងរូបស៊ុមគាំទ្រយុទ្ធនាការណ៍ និងព្រឹត្តិការណ៍នានា របស់រដ្ឋាភិបាល។

• TopUp: ផ្តល់ភាពងាយស្រួលក្នុងការបញ្ជូលលុយកាតទូរសព្ទពីគ្រប់ប្រព័ន្ធ។

• SIM Verifier: គឺជាកម្មវិធីដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ដោយភ្ជាប់វាទៅនឹងគណនីធនាគារ ឬគណនីទូទាត់ប្រាក់របស់អ្នកប្រើប្រាស់។

ការមកដល់នៃ DG SuperApp នឹងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់មជ្ឈដ្ឋានជុំវិញ(១) មន្ត្រីរាជការ៖ បង្កើនប្រសិទ្ធភាពការងាររដ្ឋបាលតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម។(២) ធុរជន៖ ងាយស្រួលក្នុងការទំនាក់ទំនង និងប្រើប្រាស់សេវាឌីជីថលរបស់រដ្ឋសម្រាប់ការវិនិយោគ។ (៣) សិស្ស-និស្សិត៖ មានជំនួយការ AI នៅក្បែរខ្លួនជានិច្ចសម្រាប់ការសិក្សា។
សាធារណជនអាចទាញយក DG SuperApp មកប្រើប្រាស់បានដោយងាយស្រួល និងឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅកាន់ App Store ឬ Play Store រួចវាយពាក្យថា DG SuperApp ឬគ្រាន់តែស្កេន QR Code ដែលមាននៅលើសេចក្តីប្រកាសរបស់ក្រសួងជាការស្រេច។

នេះគឺជាមោទនភាពជាតិថ្មីមួយ ដែលបញ្ជាក់ថាបច្ចេកវិទ្យាខ្ពស់មិនមែនជារឿងឆ្ងាយដៃសម្រាប់ពលរដ្ឋខ្មែរទៀតឡើយ។ DG SuperApp នឹងក្លាយជាដៃគូដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការរុញច្រានកម្ពុជាឱ្យក្លាយជាសង្គមឌីជីថលដ៏រឹងមាំ និងរស់រវើកក្នុងពេលដ៏ខ្លីខាងមុខ៕