* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្ពុជាទទួលជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរជាតិ SIGA លើកទី៣៥ ឆ្នាំ២០២៧ នៅលើទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាប

13-05-2026 19:56

(ភ្នំពេញ)៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍អតីតប្រតិភូនាវាយុវជនមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុន បន្ទាប់ពីបានទទួលទង់ជ័យ ជាសក្ខីភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «មហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៥» ឬ 35th SIGA ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៧ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ពិធីប្រគល់និងទទួលទង់ជ័យនេះ រៀបចំនាឱកាសមហាសន្និបាតអន្តរជាតិលើកទី៣៤ (34th SIGA) នៅរដ្ឋធានីវៀងច័ន្ទ និងខេត្តវ៉ាំងវៀង សាធារណរដ្ឋប្រជាមានិតឡាវ កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយគណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកស្រី Sroy Socheath - ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន និងជាប្រធានប្រតិភូកម្ពុជា ព្រមទាំងកញ្ញា អ៊ឹម រចនា - IM Rachna ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC)។

គួរកត់សម្គាល់ថា មហាសន្និបាតឆ្នាំនេះ ប្រារព្ធឡើងក្រោមមូលបទ «SSEAYP International: Enhancing Memories, Harmony & Connectivity» ដែលរៀបចំដោយសមាគមអតីតប្រតិភូឡាវ (LASSA) និងសម្ព័ន្ធយុវជនឡាវ។

ក្នុងព្រឹត្តិការណ៍នោះ គណៈប្រតិភូកម្ពុជាបានចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាព រួមមានការប្រជុំថ្នាក់ដឹកនាំសមាគម (COP Meeting) វឌ្ឍនភាពការងាររបស់សមាគម ជាពិសេសលើការងារមនុស្សធម៌ និងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យក្លាយជាទូតសុឆន្ទៈដ៏មានសមត្ថភាព។

យុទ្ធសាស្ត្រផ្សព្វផ្សាយ និងការរៀបចំដ៏រឹងមាំរបស់ក្រុមការងារកម្ពុជា ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់សមាជិកដទៃទៀត ដែលជាសញ្ញាវិជ្ជមានសម្រាប់ការត្រៀមខ្លួនឆ្ពោះទៅឆ្នាំ២០២៧។

ក្នុងពិធីទទួលទង់ជ័យ SIGA ពីម្ចាស់ផ្ទះឡាវ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កញ្ញា អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តនិងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់ក្នុងការបន្តបេសកកម្មពង្រឹងបណ្តាញអតីតប្រតិភូយុវជនជាង ១៣,៥០០ នាក់ក្នុងតំបន់ និងថា៖ «កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច មិនត្រឹមតែក្នុងការរៀបចំកិច្ចប្រជុំកម្រិតតំបន់ប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីបង្ហាញពីសន្តិភាព ការអភិវឌ្ឍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ខ្មែរ ទៅកាន់ពិភពលោកតាមរយៈយុវជន»។

គួរបញ្ជាក់ផងដែរថា SIGA គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតរបស់អតីតប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ដើម្បីពង្រឹងបណ្តាញទំនាក់ទំនងរវាងសមាគមអតីតប្រតិភូទាំង ១១ ប្រទេស ចែករំលែកបទពិសោធន៍លើសកម្មភាពក្រោយកម្មវិធី (Post-Program Activities) ដើម្បីជួយដល់សង្គមជាតិ ព្រមទាំងផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍នៃប្រទេសជាម្ចាស់ផ្ទះ។

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC) សូមគោរពអញ្ជើញសមាជិក សមាជិកា និងដៃគូសហការទាំងអស់ ចូលរួមគាំទ្រ និងរួមចំណែកតាមគ្រប់រូបភាព ដើម្បីឱ្យមហាសន្និបាតលើកទី៣៥ ឆ្នាំ២០២៧ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្លាយជាមោទនភាពជាតិ និងជាព្រឹត្តិការណ៍ដ៏ជោគជ័យជាប្រវត្តិសាស្ត្រ៕