សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការធ្វើពហិកាលើផលិតថៃត្រូវតែបន្ត ប៉ុន្តែមិនត្រូវជ្រុលនោះទេផលិតផលថៃផលិតនៅកម្ពុជាត្រូវបន្តប្រើ (Video inside)
14-05-2026 09:16
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើពហិកាលើផលិតថៃត្រូវតែបន្ត ប៉ុន្តែមិនត្រូវជ្រុលនោះទេ ផលិតផលថៃផលិតនៅកម្ពុជាត្រូវបន្តប្រើ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀង។
យោងតាមទិន្នន័យ បានបង្ហាញថា ពេញមួយឆ្នាំនៃការបិទព្រំដែនជាមួយកម្ពុជា ថៃបាត់ចំណូល ២៨០ពាន់លានបាត។ ការហូរចេញពលករខ្មែរ ក៏បានធ្វើឱ្យប៉ះពាល់ដល់ច្រវាក់ផលិតកម្មរបស់ថៃផងដែរ។ របាយការណ៍បានបង្ហាញដែរថា ប្រទេសជាប់ថៃ កម្ពុជា ជាប្រទេសមានទំហំពាណិជ្ជកម្មជាមួយថៃធំជាងគេ៕




