* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

«ឃុំពង្រ» នៃស្រុកតាំងគោក ឃុំតែមួយគត់នៃខេត្តកំពង់ធំ ទទួលរង្វាន់ជ័យលាភីនៃការប្រលងប្រណាំង ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព

14-05-2026 12:33

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានរៀបចំចលនាប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្តិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ «មានអនាម័យ សោភ័ណភាពល្អ និងបរិស្ថានល្អ» ហើយក្នុងឆ្នាំ២០២៦ ក៏ជាលើកទី៥ ហើយ ដែលក្រសួងបានរៀបចំឡើងក្រោមប្រធានបទ «ភូមិ ឃុំ-សង្កាត់ស្អាតគ្មានសំរាមប្លាស្ទិករាយប៉ាយ»។

ចលនាប្រឡងប្រណាំងនេះឆ្លើយតបទៅគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជំរុញការអនុវត្តកម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការធ្វើប្រតិភូកម្មមុខងារតួរនាទី ការទទួលខុសត្រូវ ធនធាននិងបច្ចេកទេសជូនរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តការងារក្នុងវិស័យបរិស្ថាន។ ជាមួយគ្នានេះការគ្រប់គ្រងសំរាម និងសំណល់បា្លស្ទិក រួមចំណែកសំខាន់ដល់ការថែរទាំសុខភាពសាធារណ បង្កើនអនាម័យក្នុងការរស់នៅ និងសោភ័ណភាពបរិស្ថានទាំងមូលនៅតាមមូលដ្ឋាន។

ស្របជាមួយនឹងចលនានៃប្រឡងប្រណាំងនេះ «ឃុំពង្រ» នៃស្រុកតាំងគោក និងជាឃុំតែមួយគត់ ក្នុងខេត្តកំពង់ធំ បានទទួលរង្វាន់ជ័យលាភីនៃការប្រលងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលបានសបញ្ជាក់ថា «ឃុំពង្រ» ជាឃុំដែលមានអនាម័យល្អ សោភ័ណភាពល្អ និងបរិស្ថានស្អាត និងបានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបាននូវភាពស្អាត ភាពបៃតង ការរស់នៅដោយចីរភាព ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦។

ស្របជាមួយនឹងជ័យលាភីដ៏ល្អប្រសើរមួយនេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឱ្យដឹងថា នៅថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០២៦នេះថា​ ការទទួលបានពានរង្វាន់ជ័យលាភីនៃការប្រលងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ឃុំពង្រ នាពេលនេះ បានមកពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ ព្រះសង្ឃ ចូលរួមយ៉ាងសកម្មក្នុងការរៀបចំភូមិ ឃុំរបស់ខ្លួនដែលនៅតាមបណ្តោយផ្លូវឱ្យមានអនាម័យល្អ សោភ័ណភាពល្អ និងបរិស្ថានស្អាត ព្រមបានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបាននូវភាពស្អាត ភាពបៃតង និងការរស់នៅដោយចីរភាព។

សូមបញ្ជាក់ដែថា នៅក្នុងពីធីប្រកាសជ័យលាភីនៃប្រលងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» នាររសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ចលនាប្រលងប្រណាំង«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦ ពិតជាមានសារៈសំខាន់ណាស់ ជាកត្តាជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានផ្ទាល់ ដោយខិតខំប្រឹងប្រែងរៀបចំមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត ឱ្យមានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ ដើម្បីទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំង លើកទី៥នេះ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ព្រមជាមួយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធឬមូលដ្ឋាន ដែលជានិច្ចជាកាលបានផ្តល់កិច្ចសហការល្អនិងគាំទ្រដល់យុទ្ធនាការក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន នាពេលកន្លងមកនេះ និងជាចលករយ៉ាងសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលក្នុង ដើម្បីភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា។

លោករដ្ឋមន្រ្តី បានអំពាវនាវដល់សាធារណជន អ្នកពាក់ព័ន្ធគ្រប់វិស័យទាំងអស់ ទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ជួយចូលរួមជំរុញចលនាសង្គម ផ្លាស់ប្តូរផ្នត់គំនិត ធ្វើសកម្មភាពរួមគ្នា ធ្វើការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ និងធ្វើអនាម័យបរិស្ថាន តាមលំនៅដ្ឋាន ភូមិឋាន វត្តអារាម ទីសាធារណៈ និងតាមផ្លូវជាតិនានា ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការបំពុលបរិស្ថានក្នុងទឹក លើដី និងលើមេឃ ដើម្បីរៀបចំផ្ទះរបស់យើង មានភាពស្អាតរហូតទៅ៕