* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបបទល្មើស Scam Online ចាប់ខ្លួនជនល្មើស៣នាក់ បញ្ជូនទៅតុលាការ

14-05-2026 14:07

(ព្រះសីហនុ)៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យចំនួន០៣នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)។

ប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នេះបានធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៌ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីដោយលោក កង ធីរ៉េម ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្ត។

ក្រោយទទួលបញ្ជារប​ស់ថ្នាក់ដឹកនាំ, កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល បានចុះប្រតិបត្តិការត្រួតពិនិត្យឆែកឆេរ នៅទីតាំងផ្ទះល្វែង១កន្លែង ស្ថិតនៅក្រុមទី១៧ ភូមិ៥ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ រកឃើញជនសង្ស័យជាជនជាតិខ្មែរចំនួន៩នាក់។

ក្នុងនោះវត្ថុតាងដែលដកហូតរួមមាន៖ ទូរសព្ទដៃ សំរាប់ធ្វើប្រតិបត្តិការឆបោកចំនួន៣៣គ្រឿង, កុំព្យូទ័រលើតុចំនួន០១គ្រឿង, កំព្យូទ័រយួរដៃ០២គ្រឿង, ទូរសព្ទផ្ទាល់ខ្លួនជនសង្ស័យចំនួន១០គ្រឿង, ម៉ូតូចំនួន០៤គ្រឿង។

បន្ទាប់មកកម្លាំងអាវុធហត្ថបន្តស្រាវជ្រាវរហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងបានស្វែងរកជនសង្ស័យដែលជាមេក្លោងជាជនជាតិចិន២នាក់ និងស្ត្រីខ្មែរម្នាក់ទៀត ដែលពាក់ព័ន្ធនិងការចាត់ចែងរៀបចំ និងផ្តល់ប្រាក់ដល់ក្រុមជនជាតិខ្មែរ៩នាក់ខាងលើ។

ក្រោយពីបានធ្វើការសាកសួរ និងស្តាប់ចម្លើយជនជាតិខ្មែរទាំង៩នាក់ ពួកគេសុទ្ធតែបានចាញ់បោកមេខ្យល់នាំមកធ្វើការនៅទីតាំងខាងលើ ដោយមេខ្យល់ជនជាតិចិនសន្យាផ្តល់ប្រាក់ខែ៤០០ដុល្លារ ដោយគ្រាន់តែបង្កើតគណនី ក្លែងក្លាយស្វែងរកមិត្តតែប៉ុណ្ណោះ។ ក្រោមហេតុផល ពួកគេជាជនរងគ្រោះចាញ់ឆបោកពីជនជាតិចិន ទើបតំណាងអយ្យការសម្រេចឲ្យធ្វើកិច្ចសន្យាអប់រំណែនាំ វិលត្រទ្បប់ទៅលំនៅដ្ឋានវិញ។

រីឯជនសង្ស័យចំនួន៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ YANG HONG PENG អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរបើកម៉ាត ស្រុកកំណើត ខេត្តហ្វូជៀន ប្រទេសចិន
*ទី២៖ ឈ្មោះ PENG YAOWEI ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅខេត្តយូណាន ប្រទេសចិន
*ទី៣៖ ឈ្មោះ សៀក លាវ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្សារទំនើប ស្រុកកំណើត ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ក្នុងករណីនេះពាក់ព័ន្ធឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី។

អភិបាលខេត្តព្រះសីហនុ តែងតែក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែរ កុំជឿលុងតាមការអូសទាញពីឧក្រិដ្ឋជនរកការងារឲ្យធ្វើ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលអាចប្រឈមទោសទណ្ឌ។ «សូមរួមគ្នាបោសសម្អាតការឆបោកតាមប្រព័ន្ធព័ត៌មានវិទ្យាចេញពីផ្ទះយើង»។ នេះជាការទទូចជាញឹកញាប់របស់អភិបាលខេត្តព្រះសីហនុ៕