* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត កៅ ថាច​ លើក​ទឹកចិត្តដល់កសិករ គប្បីស្វែងយល់ការធ្វើកសិកម្ម តាមកិច្ចសន្យា​ជាមួយក្រុមហ៊ុនក្នុងតំបន់ ដើម្បីធានាតម្លៃកសិផល

14-05-2026 14:13

(កណ្តាល)​៖ លោកបណ្ឌិត កៅ ថាច​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​អញ្ជើញចូលរួមជួបសំណេះសំណាល​ និងសួរសុខទុក្ខជាមួយបងប្អូន​ប្រជាកសិករជាង​៥០០នាក់ នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល​ នៅ​ព្រឹកថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៦នេះ។

ពិធីជួបសំណេះសំណាល​នេះ​ ប្រារព្ធធ្វើឡើងនៅក្នុងបរិវេណ​សាលាស្រុកលើកដែក​ ដោយមានការអញ្ជើញចូលរួមជាកិត្តិយស​ពីសំណាក់លោក ខុន សេរីរដ្ឋា អភិបាល​រង​ខេត្តកណ្តាល លោក ចាប ច័ន្ទវិទ្យា អភិបាល​ស្រុកលើកដែក​ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាល​ស្រុកស្អាង ការិយាល័យកសិកម្ម​ស្រុក មេឃុំ​ទូទាំងស្រុក មេភូមិគ្រប់ភូមិ រួមនិងកសិករប្រមាណ​៥៣៩នាក់​ផ្សេងទៀត​។

ក្នុងឱកាសនេះដែរ លោកបណ្ឌិត កៅ ថាច បានថ្លែងថា ក្នុងនាមជា​ប្រធាន​សមាគមបណ្តាញកសិករតេជោ និងក្នុងនាមជាប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ​កធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ សម្រាប់​បម្រើដល់គោលនយោបាយ​របស់រាជរដ្ឋាភិបាល​ បានដឹងថា ​បងប្អូនប្រជាកសិករជួបការលំបាក​ធំៗមួយចំនួន​៖ ទី​១) បងប្អូន​កសិករ​ខ្វះដើមទុន​សម្រាប់ធ្វើការងារកសិកម្ម​, ទី២) បងប្អូនកសិករ​ធ្វើកសិកម្ម​បាន​ផលហើយ​លក់មិនសូវដាច់​និងបានតម្លៃទាបនិង ទី៣) ការធ្វើកសិកម្មរបស់បងប្អូន​ក្នុងរដូវខ្លះបាន​ផលនិងពេលខ្លះ​ពុំសូវ​បានផល​ ហើយ​ប្រឈម​ជាមួយនឹកការប្រែប្រួលអាកាសធាតុ។

ស្របពេល​កសិករជួបញ្ហាក្នុងវិស័យកសិកម្ម និងដើម្បីធ្វើកសិកម្មចៀសវាងការខាតបង់​ លោកបណ្ឌិត បានលើក​ទឹកចិត្តដល់កសិករ គប្បីស្វែងយល់ការធ្វើកសិកម្មតាមកិច្ចសន្យា​ជាមួយក្រុមហ៊ុនក្នុងតំបន់ដើម្បីធានាតម្លៃកសិផល​។ លើសពីនេះ​ លោកជំរុញឱ្យកសិករស្វែយល់ពីថ្លៃដើមផលិត​ឱ្យបានច្បាស់​ដើម្បីងាយស្រួលក្នុងការសម្រេច​ចិត្តមុនលក់កសិផលរបស់ខ្លួន​ បើពុំដូច្នោះទេ​ការធ្វើកសិកម្មរបស់កសិករ​ពិបាក​នឹងរកប្រាក់ចំណេញ​។​

ស្ថិតក្នុងកាលៈទេសៈពិភពលោក កំពុងជួបបញ្ហា​​ជាមួយ និងការប្រែប្រួលអាកាសធាតុ និងបញ្ហាសង្គ្រាម​ លោកបណ្ឌិត បានថ្លែងថា ជាពេលវេលាដែលប្រទេសកម្ពុជា មានឱកាសធំ​ក្នុងការផលិតដើម្បីជំនួសឱ្យនាំចូលមកពីខាងក្រៅ​ និងបង្កើនការផលិតសម្រាប់ការនាំចេញ​ឱ្យបណ្តាប្រទេសដែលមានតម្រូវការ។ ប្រទេសកម្ពុជាតូច តែប្រជាជន​កម្ពុជា ៦៥ភាគរយ​សុទ្ធតែមានភាពវ័យក្មេង​ដែលជាកម្លាំងពលកម្មដ៏សំខាន់ ដែលធនាគារពិភពលោកបានវាយតម្លៃ​ថា នេះជាផលលាភ​បែបប្រជាសាសន៍របស់ខ្មែរ​ ត្រូវទាញយកពីផលលាភនេះឱ្យបានច្រើនបំផុត​ តាមរយៈការធ្វើកសិកម្ម ឧស្សាហកម្ម​ជាដើម។​

លោកបណ្ឌិត លើកឡើងថា មុខរបរកសិកម្មនេះវាមិនទៅណាឆ្ងាយពីកម្ពុជា​ ឬអាចបាត់បង់ទៅណានោះទេ បងប្អូនកសិករនៅអាចធ្វើកសិកម្ម​ដើម្បី​ឱ្យគ្រួសារមានជីវភាពធូរធារបាន​។ ប៉ុន្តែបងប្អូនត្រូវរកឱ្យឃើញ​នូវថ្លៃដើមផលិតរបស់ខ្លួន​ កុំធ្វើកសិកម្មដើម្បីតែការកម្សាន្ត​ ព្រោះការធ្វើបែបនេះវាមិនទទួលបានប្រាក់ចំណេញនោះទេ ពិសេស​នៅក្នុងដំណាក់កាល​ជី ចំណីសត្វ និងប្រេងឡើងថ្លៃ​ ដោយសារសង្គ្រាម​នៅតាម​តំបន់​​។

លោកបណ្ឌិត បានថ្លែងថា ការជួបសំណេះសំណាល​នៅថ្ងៃនេះ មាន​គោលបំណង​​ចង់ផ្សព្វផ្សាយ​ពីសមាគមបណ្តាញកសិកតេជោ​ដល់បងប្អូន​ឱ្យបាន​ដឹង ដោយ​សមាគមមួយ​នេះបង្កើតឡើងមានគោលបំណង​៖ទី​១) ធ្វើជាស្ពានឱ្យបងប្អូន​កសិករ​ដើរ​​ឆ្លង​និងតួនាទី​២) ធ្វើជាខែល​ការពារឱ្យបងប្អូនកសិករបាន​។​

លោកបណ្ឌិត គូសបញ្ជាក់ថា តួនាទី​ជាស្ពាននេះគឺ​ បងប្អូនកសិករអាចដើរទៅរក​ប្រភពទុនផ្នែកហិរញ្ញវត្ថុ​ដើម្បីធ្វើមុខរបរក្នុងវិស័យកសិកម្ម ,បងប្អូន​កសិករអាចដើរឆ្លងទៅរក​បច្ចេកទេស​​ក្នុងការដាំដុះនិងការចិញ្ចឹម​ និង​ធ្វើ​ជាស្ពាន​សម្រាប់តភ្ជាប់​បងប្អូនកសិករ​ទៅរកទីផ្សារ​ផងដែរ៕