* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បុរសម្នាក់ដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ ក្រោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តម្កល់រឿងឥតចាត់ការ

14-05-2026 14:30

(ភ្នំពេញ)៖ លោក ថន កុសល្យ បានដាក់ពាក្យប្តឹងឧទ្ធរណ៍នឹងដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការលេខ៥១០ អ.យ.ខ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងពាក្យបណ្តឹង លោក ថន កុសល្យ បានឲ្យដឹងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការលេខ៥១០ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ ការសម្រេចសេចក្តីនេះ មិនមានភាពត្រឹមត្រូវ និងអយុត្តិធម៌សម្រាប់លោក ដោយសារតែ ឈ្មោះ ហេង រិទ្ធិសុបញ្ញា និងឈ្មោះ ហេង រិទ្ធិ ម៉ូនិច បានប្រគល់សិទ្ធិតំណាងដោយអាណត្តិជាដើមបណ្តឹងរដ្ឋប្បវេណីឱ្យទៅមេធាវី សុខ សេដ្ឋមករា ដើម្បី ប្តឹងលោកទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ថន កុសល្យ បានសំណូមពរឲ្យចោទប្រកាន់ជនសង្ស័យឈ្មោះ ហេង វិទ្ធិសុបញ្ញា និងជនសង្ស័យឈ្មោះ ហេង រិទ្ធិម៉ូនិច ពីបទបរិហារបង្កាច់កេរ្តិ៍ឲ្យធ្ងន់ តាមមាត្រា៣១១ មាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ៕

ខាងក្រោមនេះជាបណ្តឹងរបស់លោក ថន កុសល្យ៖