* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ខូយ រីដា និងលោកស្រី នាំយក «កន្សែងជ័យ» និងមនោសញ្ចេតនាដឹងគុណយ៉ាងជ្រាលជ្រៅ ជូនវីរកងទ័ពឈរជើងការពារបូរណភាពទឹកដីទិសទី៤ នៃយោធភូមិភាគ៥

14-05-2026 14:42

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានលើកឡើងថា បងប្អូនវីរកងទ័ពជួរមុខទាំងអស់ គឺជាបង្គោលគ្រឹះដ៏រឹងមាំ និងជាខឿនការពារជាតិដ៏មានតម្លៃបំផុត។ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត និងក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ លោកសូមនាំមកនូវនូវសេចក្តីនឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូន ដើម្បីភាពសុខសាន្តនៃមាតុភូមិ។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីយ៉ាងកក់ក្តៅ ជូនដល់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅសមរភូមិមុខទិសទី៤ នៃយោធភូមិភាគ៥ ក្នុងឃុំថ្មដា ស្រុកវាលវែង ដោយបានការចូលរួមពី លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោកស្រី ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងលោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរដ្ឋបាលខេត្ត-ស្រុក និងក្រុមយុវជនសកម្មជាច្រើនរូបទៀត។

ក្នុងឱកាសសំណេះសំណាលដ៏ជិតស្និទ្ធនោះ លោក ខូយ រីដា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះវីរកងទ័ពគ្រប់រូប។ លោកអភិបាលខេត្តបានបញ្ជាក់យ៉ាងច្បាស់ថា រូបលោក រួមជាមួយថ្នាក់ដឹកនាំខេត្ត តែងតែប្តេជ្ញាចិត្តខ្ពស់ និងគិតគូរគ្រប់ពេលវេលា ចំពោះបងប្អូនវីរកងទ័ពជួរមុខ។

ទោះបីរូបលោក និងលោកស្រីដែលជាភរិយា មានភារកិច្ចមមាញឹកយ៉ាងណាក៏ដោយ ក៏បេះដូង និងស្មារតីរបស់ពួកយើង គឺនៅជាប់ជាមួយបងប្អូនជានិច្ច។ ភរិយារបស់លោក រួមជាមួយសមាគមនារីខេត្ត តែងតែឆ្លៀតពេលផ្ទាល់ខ្លួន ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ ដើម្បីរៀបចំវេចខ្ចប់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ព្រោះយើងយល់ច្បាស់ថា "បើជួរមុខរឹងមាំ ជួរក្រោយក៏មានស្នាមញញឹម"។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ពិតណាស់យើងមិនចង់បានដីគេសូម្បីមួយចង្អាម ប៉ុន្តែយើងក៏មិនអនុញ្ញាតឱ្យសត្រូវណាដែលមានមហិច្ឆតាស្រេកឃ្លានទឹកដីខ្មែរ មកបំពានបានឡើយ។ រយៈពេលកន្លងមកនេះ យើងធ្លាប់ឆ្លងកាត់ការឈ្លានពាន និងការឈឺចាប់រួចមកហើយ ដូច្នេះវត្តមានរបស់លោក និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀតនាថ្ងៃនេះ គឺជាសក្ខីភាពនៃការរួមកម្លាំងសាមគ្គីជួយគ្នាគ្រប់កាលៈទេសៈ។ ចំពោះកន្សែងដែលត្រូវបំពាក់ជូនបងប្អូននាពេលនេះ មិនត្រឹមតែជាកាដូប៉ុណ្ណោះទេ ប៉ុន្តែគឺជា "កន្សែងជ័យ" ដែលតំណាងឱ្យក្តីស្រឡាញ់ ជំនឿចិត្ត និងការគាំទ្រមិនចេះរីងស្ងួត ពីសំណាក់ប្រជាជនទូទាំងខេត្ត ជូនដល់វីរជនដ៏ក្លាហានរបស់យើង។

លោក ខូយ រីដា និងលោកស្រី អាំង សុជាតា ខូយរីដា បានបួងសួងដល់បារមី ទេពឧកញ៉ា ឃ្លាំង មឿង និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសបារមីថែរក្សាទឹកដីខេត្តពោធិ៍សាត់ សូមជួយបីបាច់ថែរក្សាសម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យសម្រេចបាននូវការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី និងតាមយន្តការច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះ លោក និងលោកស្រី ក៏បានបួងសួងឱ្យបារមីតាមជួយការពារបងប្អូនវីរកងទ័ពយើង ឱ្យទទួលបានជោគជ័យ និងសុវត្ថិភាព ក្នុងការការពារបូរណភាពទឹកដី ពីមហិច្ឆតាឈ្លានពានរបស់សត្រូវ (ថៃ)។

ក្នុងឱកាសនោះ ក៏មានកម្មវិធីបំពាក់កន្សែង ជូនដល់វីរកងទ័ព រួមទាំងទទួលទានអាហារសាមគ្គី និងរាំកម្សាន្តយ៉ាងសប្បាយរីករាយ ដែលរៀបចំឡើងដោយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដើម្បីបង្កើតបានជាទិដ្ឋភាពស្និទ្ធស្នាល និងពោរពេញដោយភាពកក់ក្តៅផងដែរ៕