* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ក្រើនរំលឹកដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ

14-05-2026 15:13

(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តសៀមរាប បានក្រើនរំលឹកក្រុមការងារ គណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam online) កុំឱ្យកើតមានឡើងក្នុងខេត្ដសៀមរាប។

ការថ្លែងយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ ទៀ សីហា នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគណបក្សខេត្ដសៀមរាប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីសំណាក់លោក ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្ដ ព្រមទាំងលោក លោកស្រីជាសមាជិក សមាជិការនៃគណបក្សប្រជាជនជាច្រើនផងដែរ។

នាយឧត្តមសេនីយ៍ បានបន្តថា ការសាមគ្គីភាព គឺជាកម្លាំងមហាសាល ហើយក្នុងនាមជាក្រុមការងារ ត្រូវចៀសវាងដាច់ខាតនូវការបែងចែកបក្សពួក មន្ត្រីចាស់ត្រូវផ្ដល់បទពិសោធន៍ដល់មន្ត្រីបន្តវេន ត្រូវខិតខំរៀនសូត្រ និងមានភាពច្នៃប្រឌិត។ យើងត្រូវធ្វើការជាធ្លុងមួយ ដើម្បីបុព្វហេតុគណបក្ស និងសេចក្តីសុខរបស់ប្រជាជន។ ត្រូវដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងចុះទៅដល់ខ្នងផ្ទះរបស់ពួកគាត់ ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ ជាពិសេស ដោះស្រាយបញ្ហាឱ្យទាន់ពេល នូវរាល់កង្វល់របស់ពួកគាត់នៅក្នុងមូលដ្ឋាន។

នាយឧត្តមសេនីយ៍ ណែនាំដល់អាជ្ញាធរ និងក្រុមការងារបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន ឆាប់រហ័ស និងមានប្រសិទ្ធភាពលុបបំបាត់បាតុភូតអសកម្មនានា ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្ស និងត្រូវបន្តផ្សព្វផ្សាយនូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល និងគណបក្ស ជូនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។ ពង្រឹងសមាជិកបក្ស ដែលមានស្រាប់ និងពង្រីកសមាជិកថ្មី ជាពិសេសស្រទាប់យុវជន។

នាយឧត្តមសេនីយ៍ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលឆ្នាំ២០២៥ ដែលក្រុមការងារសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ជាពិសេស ការបម្រើសេវាសាធារណៈ ការចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈមនានា ឲ្យបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ក្នុងការបម្រើប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នាពេលកន្លងមកហើយ លទ្ធផលដែលយើងសម្រេចបាន មិនមែនដោយចៃដន្យទេ ប៉ុន្តែវាបានមកពីការរួមរួមកម្លាំងសាមគ្គីភាព និងការលះបង់របស់បងប្អូនគ្រប់ជាន់ថ្នាក់។

លោក ប្រាក់ សោភ័ណ បានលើកឡើងពីសមទ្ធផលនានា ដូចជា៖ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ផ្លូវ ស្ពានប្រព័ន្ធធារាសាស្ត្របណ្តាញអគ្គិសនី បណ្តាញទឹកស្អាត មន្ទីរពេទ្យ សាលារៀន វត្តអារាម បាននឹងកំពុងស្ថាបនាស្ដារពង្រីកបន្ថែម ជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

លោកបានបន្តថា ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានអនុវត្តគម្រោងអភិវឌ្ឍន៍ក្នុងខេត្តសៀមរាប មានសរុបចំនួន ១២១គម្រោង ទាំងថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ក្នុងនោះមានគម្រោងសាងសង់ផ្លូវកៅស៊ូ ផ្លូវបេតុង ផ្លូវគ្រួសក្រហម ប្រព័ន្ធលូបង្ហូរទឹក ព្រមទាំង ការអភិវឌ្ឍប្រព័ន្ធធាសាស្ត្រសម្រាប់ស្រោចស្រពកសិផលផងដែរ។

លោកបន្ថែមថា ក្រៅពីនេះខេត្តសៀមរាប បានអភិវឌ្ឍនវិស័យជាច្រើនទៀត រួមមានអភិវឌ្ឍន៍ជនបទធនធានទឹក ពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែថាមពល ទេសចរណ៍ បរិស្ថាន សង្គមកិច្ច ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សាសនា និងវិស័យដទៃទៀត ក៏បានទទួលបានលទ្ធផលជាបន្តបន្ទាប់ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

លោកបញ្ជាក់ថា ជាមួយនឹងលទ្ធផល ដែលសម្រេចបាននេះ គឺពិតជាបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណៈកម្មាធិការកណ្តាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាល សម្តេចបានដាក់ចេញនូវគោលការណ៍ វិធានការជាក់ស្ដែងគ្រប់ស្ថានភាពក្នុងការដោះស្រាយបញ្ហានានា បានទាន់ពេលវេលា ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព រក្សាបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕