* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បន្ដជូនដំណើរសាសនិកឥស្លាមកម្ពុជា ចំនួន១២៨នាក់ ទៅបំពេញកាតព្វកិច្ចហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអូឌីត

14-05-2026 15:30

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាម ចំនួន១២៨នាក់ទៀត ទៅបំពេញកាតព្វកិច្ចបុណ្យធម្មាត្រាហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឲ្យដឹងថា ការចេញដំណើរនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១០ ដល់ ១៨ ខែឧសភា ឆ្នាំ២០២៦ ខណៈគិតត្រឹមថ្ងៃទី១៣នេះ មានសាសនិកឥស្លាមចំនួន ៤៣៩នាក់ហើយ ដែលបានចេញដំណើរ។

លោកបានលើកឡើងដែរថា បើតាមការកំណត់កាលពីមុន កូតាកម្ពុជាមានចំនួនអ្នកទៅតែចំនួនប្រមាណ៦០០នាក់ប៉ុណ្ណោះ ក៏ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានអនុគ្រោះដោយបានកំណត់អោយដល់ទៅ១,២០០នាក់។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា នៅពេលទទួលបានកូតាចំនួន១,២០០នាក់ លោកធ្លាប់រំពឹងថា ទាល់តែដល់ឆ្នាំ២០៣០ ទើបអាចមានមនុស្សចូលរួមគ្រប់ចំនួននេះ ប៉ុន្តែផ្ទុយទៅវិញ ដោយសារកំណើនសេដ្ឋកិច្ចរបស់សាសនិកឥស្លាមមានការកើនឡើង ចំនួនអ្នកចង់ទៅបានកើនឡើងយ៉ាងច្រើន រហូតដល់ប្រហែល១,៧០០នាក់ សម្រាប់ឆ្នាំក្រោយ ហើយបច្ចុប្បន្ន ចំនួនអ្នកចុះឈ្មោះសម្រាប់ឆ្នាំក្រោយ គឺជិតពេញអស់ទៅហើយ។

លោកបានសង្កត់ធ្ងន់ថា ការរស់នៅក្នុងប្រទេសដែលមានសុខសន្តិភាព គឺជាកត្តាជំរុញឲ្យប្រជាជនទូទៅ ក៏ដូចជាសាសនិកឥស្លាមអាចរកចំណូលបានខ្ពស់ ដែលនាំឲ្យសេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងខ្លាំង។ លោកសូមបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យបងប្អូនទាំងអស់គ្នា ធ្វើដំណើរប្រកបដោយសុវត្ថិភាពទាំងទៅទាំងមក ទៅបំពេញកាតព្វកិច្ចឲ្យបានជោគជ័យ ហើយក្នុងនោះដែរ ក៏សូមឲ្យបងប្អូន កូនក្មួយទាំងអស់ដែលបានធ្វើដំណើរពីបណ្តាខេត្តនានា ដើម្បីជូនដំណើរបងប្អូន សាច់ញតិ សូមឲ្យពេលមក និងត្រឡប់ទៅវិញ ទទួលបាននូវសុខភាពល្អ និងទទួលបាននូវសេចក្ដីសុខគ្រប់ៗគ្នា។ ហើយជាពិសេស សូមអល់ឡោះទទួលយកនូវកាតព្វកិច្ចបុណ្យហាជ្ជី របស់បងប្អូនយើងទាំងអស់គ្នានៅក្នុងឆ្នាំនេះ ដែលជាការបំពេញកាតព្វកិច្ចរបស់សាសនាឥស្លាម។

ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីអញ្ជើញទៅប្រារព្ធបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយឆ្នាំនេះមានចំនួនសរុបជាង២លាននាក់។

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៦នេះ មានសាសនិកឥស្លាមកម្ពុជាចំនួនសរុប១,២១០នាក់ ទៅធ្វើបុណ្យហាជ្ជី ក្នុងនោះ១០នាក់ ទទួលបានព្រះរាជទានពីព្រះចៅសាល់ ម៉ាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះរាជទាយាទ ម៉ូហាំម៉ាត់ ពិន សាល់ម៉ាន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត៕