* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្រ្តី​ក្រសួងធនធា​នទឹក ពន្យល់ពីគុណសម្បត្តិរបស់ស្ថានីយកសិឧតុនិយមស្វ័យប្រវត្តិ ដែលមានសមត្ថភាព​ព្យាករអាកាសធាតុប្រចាំថ្ងៃច្បាស់លាស់ ជួយឱ្យកសិករងាយស្រួលក្នុងការរៀបចំផែនការដាំដុះ (Video inside)

14-05-2026 16:26

(សៀមរាប)៖ លោក ឈិន រតនា ជំនួយការក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ស្ថានីយកសិឧតុនិយមស្វ័យប្រវត្តិ ដែលបាននិងកំពុងដាក់ដំណើរការនៅខេត្តចំនួន៤ មានសមត្ថភាពទទួលទិន្នន័យធាតុអាកាស សម្រាប់ព្យាករអាកាសធាតុប្រចាំថ្ងៃច្បាស់លាស់ ដើម្បីកសិករងាយស្រួលក្នុងការរៀបចំផែនការដាំដុះដំណាំ​ ដែលធ្វើឱ្យការដាំដុះទទួលបានទិន្នន័យខ្ពស់។

​លោក ឈិន រតនា បានឱ្យដឹងថា ស្ថានីយឧតុនិយម បានវាស់វែងប៉ារ៉ាម៉ែត្រមួយចំនួន ដែលទាក់ទងទៅនឹងបរិយាកាសរួមមាន៖ សីតុណ្ហភាព កម្រិតទឹកភ្លៀង សម្ពាធបរិយាកាស ល្បឿនខ្យល់ សំណើមដី និងរំហួតបរិយាកាសជាដើម។ ទិន្នន័យទាំងនេះ វាអាចស្វ័យប្រវត្តិ ដោយមិនត្រូវការមនុស្សមកវាស់នោះទេ ដែលអាចប្រមូលស្វ័យទិន្នន័យជាប្រចាំរៀងរាល់១៥នាទីម្ដង ហើយទិន្នន័យត្រូវបានបញ្ចូល និងបញ្ជូនទៅនាយកដ្ឋានឧតុនិយម ដែលមាន Sover មួយចាំទទួលទិន្នន័យ។ ហើយទិន្នន័យទាំងនេះ និងត្រូវបានរក្សាទុកសម្រាប់ផ្សាព្វផ្សាយព័ត៌មានទៅដល់សាធារជន និងកសិករ ដែលត្រូវការព័ត៌មានទាក់ទងទៅនឹងឧតុនិយមផងដែរ។

លោក ឈិន រតនា បានបន្ដថា តាមរយៈទិន្នន័យទាំងនេះ សម្រាប់កសិករនឹងដឹងពី ពេលណាភ្លៀង សីតុណ្ហភាពក្ដៅ ឬត្រជាក់ សំណើមតិចឬខ្ពស់ ព្រោះព័ត៌មានទាំងនេះ ពិតជាសំខាន់ណាស់សម្រាប់កសិករ​ ដើម្បីរៀបចំផែនការសម្រាប់ដាំដុះ​។ ជាទូទៅទិន្នន័យនេះ ត្រូវបានរក្សាទុកនៅនាយកដ្ឋាន ហើយប្រសិនបើកសិករត្រូវការព័ត៌មាន ក៏អាចស្នើសុំបានផងដែរ។ ​

លោកបានបន្តទៀតថា បច្ចុប្បន្ននេះ ដោយមានការសហការជាមួយ FAO ​បានអភិវឌ្ឍរួមគ្នា ​ក្នុងនោះក្រសួងធនធានទឹក និងក្រសួងកសិកម្ម បានអភិវឌ្ឍប្រព័ន្ធព័ត៌មានផ្ដល់កសិឧតុនិយម ហើយទិន្នន័យទាំងនេះ និងបញ្ជូន​ទៅចំការអ៊ែប ដែលទទួលខុសត្រូវក្នុងការយកព័ត៌មានទៅផ្សព្វផ្សាយបន្ដ ដើម្បីភា្ជប់ជាមួយ App បន្ថែមទៀត។

បន្ថែមពីនេះ លោក ឈិន រតនា ក៏បានបញ្ជាក់ថា តាមរយៈផែនការរបស់គម្រោង ​នឹងផ្សព្វផ្សាយទៅកាន់ប្រជាជនយ៉ាងតិច៤០ម៉ឺននាក់​ ហើយគម្រោងនឹង​មានការបណ្តុះបណ្តាលជាប្រចាំដល់កសិករ ក្នុងការប្រើប្រាស់ប្រព័ន្ធទិន្នន័យ និងដើម្បីត្រៀមបង្ការទៅលើបាតុភូតអាកាសធាតុផ្សេងៗផងដែរ៕

សូមស្ដាប់ការលើកឡើងរបស់ លោក ឈិន រតនា ដូចខាងក្រោម៖