* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាលាដំបូងខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញ និងនាំចូលទំនិញគេចពន្ធ

14-05-2026 16:31

(ស្ទឹងត្រែង)៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង លើសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងការនាំចូលទំនិញគេចពន្ធ ដែលបានប្រព្រឹត្តទៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

យោងតាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទជាជនជាតិខ្មែរ ចំនួន៤នាក់ រួមមាន៖ ឈ្មោះ ចាន់ ប៊ុនអែម, ប៊ុនថន ភក្តី, ចាន់ លីណា និងតេង គឹមហុង។ ដោយឡែក ជនសង្ស័យបក្ខពួកផ្សេងទៀត រួមមានបុរសជនជាតិចិនម្នាក់ និងស្ត្រីជនជាតិខ្មែរឈ្មោះ SOONG ព្រមទាំងបក្ខពួកមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលគេចខ្លួននៅឡើយ។

ជនត្រូវចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទល្មើសសំខាន់ៗចំនួន២ រួមមាន៖ ១៖ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង២៖ សមគំនិតក្នុងអំពើឆបោក និងការលួចនាំចេញ-ចូលទំនិញគេចពន្ធ។

សូមរំលឹកថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះរួមមាន មន្ត្រីគយ និងរដ្ឋាករ កងរាជអាវុធហត្ថ និងនគរបាលខេត្ត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងក្រុមហ៊ុន ស្ទឹងត្រែង សេកុង អឹមផត អិចផត ឯ.ក (Stung Treng Sekong Import Export Co., Ltd) ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន៖ បារីចិន និងស្រាចម្រុះជាច្រើនកេស, កុំព្យូទ័រយួរដៃ (Dell) ចំនួន១២គ្រឿង, ទូរស័ព្ទដៃ iPhone ប្រើរួច ចំនួន៦៧៥គ្រឿង,គ្រឿងបន្លាស់កុំព្យូទ័រ (Keyboard, CPU, All-in-one Monitor) ជាច្រើនរយគ្រឿង, ឧបករណ៍ចែកចាយ Wi-Fi (Router) និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត។

តាមការស៊ើបអង្កេត បទល្មើសនេះបានប្រព្រឹត្តតាំងពីអំឡុងឆ្នាំ២០១៧ រហូតដល់ថ្ងៃបង្ក្រាប។ បច្ចុប្បន្ន ចៅក្រមស៊ើបសួរបានបញ្ជូនជនត្រូវចោទទៅឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារខេត្ត និងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលកំពុងគេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ បើតាមប្រភពពីអ្នកប្រកបអាជីវកម្មដឹកជញ្ជូនក្នុងក្រុងស្ទឹងត្រែង បានឲ្យដឹងថា ក្រុមហ៊ុនខាងលើ គឺជាទីតាំងអាជីវកម្មដឹកជញ្ជូនភ្ញៀវ និងទំនិញ ចេញ-ចូល រវាងប្រទេសឡាវ និងកម្ពុជា៕