* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក សោម ចិន កោតសរសើរគំរូវីរភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងសម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានធ្វើសកម្មភាពឆ្លើយតបនឹងការឈ្លានពានរបស់ថៃ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាតិជាធំ (Video inside)

14-05-2026 17:31

(ភ្នំពេញ)៖ លោក សោម ចិន សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត បានកោតសរសើរគំរូវីរភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានធ្វើសកម្មភាពឆ្លើយតបនឹងការឈ្លានពានរបស់ថៃ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាតិជាធំ។

នេះជាការថ្លែងរបស់លោកតា សោម ចិន នៅក្នុងរដ្ឋសភាលើការពិភាក្សា និងអនុម័តជាផ្លូវការនូវសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត, លោក សោម ចិន បានសម្តែងការអាណិតចំពោះការខំប្រឹងប្រែង និងគិតគូដឹកនាំប្រទេសរហូតសក់ប្រែពណ៌សទៅហើយ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី ធ្លាប់បានលើកឡើងថា នៅពេលដោះស្រាយបញ្ហាព្រំដែនចប់ សម្តេចនឹងលាបសក់ពណ៌ខ្មៅវិញឲ្យដូចសម្តេចពុក ហ៊ុន សែន។

លោក សោម ចិន បច្ចុប្បន្នជាអនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា (គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី)។ ជាឪពុករបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប, លោក សោម ចិន គឺជាឥស្សរជននយោបាយ និងជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់កម្ពុជា។

បទពិសោធន៍ការងារ លោកជាអតីតអភិបាលខេត្តកំពត និងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនយោបាយ ការពារជាតិ និងកិច្ចការសង្គមជាច្រើន ជាពិសេសចាប់តាំងពីប្រទេសជាតិនៅក្នុងដំណាក់កាលសង្គ្រាម រហូតទទួលសន្តិភាពពេញលេញក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕