Avatar EV Charger បានផ្ដាច់មុខនាំចូល ទូរសាក EV Charger និង ប្រកាសស្វែងរកដៃគូសហការតម្លើងស្ថានីយសាករថយន្តអគ្គិសនី នៅកម្ពុជា
14-05-2026 17:57
(ភ្នំពេញ)៖ ក្រុមហ៊ុន Avatar EV Charger បានប្រកាសពង្រីកវិសាលភាពហេដ្ឋារចនាសម្ព័ន្ធEV Charger នៅកម្ពុជា តាមរយៈការបើកឱកាសឱ្យម្ចាស់អាជីវកម្ម និងម្ចាស់ទីតាំងសក្តានុពល ចូលរួមសហការតម្លើងស្ថានីយសាករថយន្តអគ្គិសនី (EV) ដែលជាផលិតផលនាំចូលផ្តាច់មុខត្រង់ពីរោងចក្រ ធានាបាននូវគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងបំផុត។
កិច្ចសហការនេះនឹងជួយឱ្យម្ចាស់អាជីវកម្មបង្កើនប្រភពចំណូលថ្មី ទាក់ទាញអតិថិជនកម្រិតខ្ពស់ និងលើកកម្ពស់មុខមាត់អាជីវកម្មទៅជា "Green Business" ស្របតាមនិន្នាការសកល។ ក្រុមហ៊ុនផ្តល់អាទិភាពខ្ពស់ចំពោះទីតាំងយុទ្ធសាស្ត្រដូចជា ហាងកាហ្វេ សណ្ឋាគារ ផ្សារទំនើប ស្ថានីយប្រេងឥន្ធនៈ និងទីតាំងសាធារណៈនានា។
ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 093 772 266 / 089 577 977 !








