* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់ (Video inside)

15-05-2026 12:34

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ បានណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចមហាបវរធិបតី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ដែលប្រារព្ធឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ហើយសម្រាប់កងទ័ពរបស់យើង ខ្ញុំបានឲ្យក្រសួងការពារជាតិ និងទីស្ដីការគណរដ្ឋមន្ត្រី សិក្សាអំពីមេដាយពិសេសសម្រាប់អ្នកចូលរួមក្នុងប្រតិបត្តិការ ២០២៥ ចឹងទៅថ្ងៃក្រោយ ររាល់សមរមភូមិ រាល់ការប្រយុទ្ធមួយៗ ត្រូវមានមេដាយសម្រាប់ផ្ដល់ជូនអ្នកដែលចូលរួមប្រតិបត្តិការដោយផ្ទាល់ គាំទ្រប្រយុទ្ធដោយផ្ទាល់នៅក្នុងបុព្វហេតុប្រយុទ្ធទាំងអស់នោះ»។

បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលកំពុងសិក្សាអំពីការបង្កើតមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមក្នុងប្រតិបត្តិការឆ្នាំ២០២៥ ហើយនៅពេលខាងមុខ រាល់សមរភូមិ ឬប្រតិបត្តិការយោធានីមួយៗ គួរតែមានមេដាយផ្ដល់ជូនអ្នកដែលបានចូលរួមប្រយុទ្ធ និងបំពេញភារកិច្ចដោយផ្ទាល់ ដើម្បីទទួលស្គាល់ការលះបង់ និងការបម្រើជាតិរបស់ពួកគេ។

ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានមេដាយការពារជាតិរួចហើយ ប៉ុន្តែសម្រាប់សមរភូមិនីមួយៗ គួរតែមានមេដាយដោយឡែកបន្ថែមទៀត។ ជាមួយគ្នានេះ ក៏គ្រោងរៀបចំមេដាយពិសេស សម្រាប់យោធិនដែលបានពិការ ឬរងរបួសនៅលើសមរភូមិផងដែរ ដើម្បីជាការលើកទឹកចិត្ត និងផ្ដល់កិត្តិយសចំពោះការលះបង់របស់ពួកគេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ទោះបីមេដាយគ្រាន់តែជាវត្ថុតូចមួយក៏ដោយ ប៉ុន្តែអត្ថន័យ និងតម្លៃនៃការទទួលស្គាល់ចំពោះការលះបង់របស់កងកម្លាំងការពារជាតិ គឺជាអ្វីដែលមិនអាចកាត់ថ្លៃបាន និងជាសក្ខីភាពបង្ហាញពីវីរភាពរបស់យោធិនដែលបានបំពេញភារកិច្ចការពារបូរណភាពទឹកដីជាតិ។

បន្ថែមពីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យរៀបចំឆ្លាក់ព្រឹត្តិការណ៍ការពារដែនអធិបតេយ្យឆ្នាំ២០២៥ នៅលើវិមានឈ្នះឈ្នះ ហើយរាជរដ្ឋាភិបាលក៏កំពុងពិចារណាសាងសង់ស្តូប ដើម្បីចារឹកឈ្មោះវីរយុទ្ធជនដែលបានពលីជីវិត ក្នុងបុព្វហេតុការពារទឹកដីពីការឈ្លានពានរបស់ថៃផងដែរ៕