* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ (Video inside)

15-05-2026 12:46

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងបញ្ជាក់ថា ការធ្វើកំណែរទម្រង់គឺត្រូវ​តែមានការពង្រឹងអភិបាលកិច្ចនៅក្នុងការគ្រប់គ្រង ក្នុងនោះក្រសួងការពារជាតិ បានត្រៀមធ្វើអភិបាលកិច្ច ដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិនតាមប្រព័ន្ធធនាគារ ដើម្បីផ្តល់ភាពងាយស្រួលដល់យោធិន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ការធ្វើកំណែរទម្រង់ គឺត្រូវ​តែមានការពង្រឹងអភិបាលកិច្ចនៅក្នុងការគ្រប់គ្រង ហើយពង្រឹងគ្រប់គ្រងកងទ័ព គឺត្រូវរុញទៅក្រោមយន្តការនៃការគ្រប់គ្រង ក្នុងនោះយើងក៏បានគិតច្រើនណាស់ ក្នុងនោះមួយនោះ គឺការរៀបចំបើកប្រាក់បៀវត្សន៍តាមប្រព័ន្ធធនាគារ»។

ជុំវិញចំណុចនៃការរៀបចំបើកប្រាក់បៀវត្សន៍តាមប្រព័ន្ធធនាគារនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការពារជាតិ កំពុងសិក្សារៀបចំដើម្បីធ្វើយ៉ាងណាបើកបើកប្រាក់បៀវត្សន៍ជូនយោធិនទាំងអស់តាមប្រព័ន្ធធនាគារ ដែលកិច្ចការងារនេះកំពុងបានធ្វើហើយ ដើម្បីធ្វើយ៉ាងផ្តល់ភាពងាយស្រួលដល់ជូនយោធិនទាំងអស់ ដោយធ្វើយ៉ាងណាដើម្បីធានាឱ្យមានតុល្យភាព តម្លាភាព រវាងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការលាក់ការយោធា។

ជាមួយគ្នានោះពាក់ព័ន្ធនឹងរឿងសុខភាពកងទ័ពវិញនោះ ដោយហេតុកងទ័ពមិនប័ណ្ណសមធម៍ បសស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងក្រសួងហិរញ្ញវត្ថុ ពិនិត្យមើលទីតាំងកន្លែងសុខាភិបាលតាមអង្គភាពកងទ័ព ដើម្បីបង្កើនសមត្ថភាព បង្កើនថ្នាំ និងបង្កើនគុណភាពផ្តល់សេវានៅតាមគ្លីនិកអង្គភាពកងទ័ព ដើម្បីបង្កើតការព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាពដល់កងទ័ព៕