* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន  (Video inside)

15-05-2026 12:55

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងថា ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យ ដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ឱ្យមានភាពរឹងមាំ មានភាពរហ័សរហួនក្នុងការឆ្លើយតបគ្រប់សភាពការណ៍។

ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការពង្រឹងវិស័យការពារជាតិ មិនមែនភ្លើងចំប៉ើងនោះទេ គឺត្រូវប្រើរយៈពេលវែង ដូច្នេះ ការធ្វើកំណែទម្រង់វិស័យការពារជាតិ គឺផ្អែកលើកិច្ចការងារសំខាន់ដូចជាការពង្រឹងរចនាសម្ព័ន្ធ ការហ្វឹកហ្វឺន គ្រឿងបំពាក់ជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អ្វីដែលជាគោលដៅធំ​ គឺការរៀបចំបង្កើនប្រសិទ្ធភាព បង្រួមក្បាល ពង្រីកខ្លួន និយាយឱ្យសាមញ្ញតែម្តង កែទម្រង់ចុងក្រោយ គឺបង្រួមក្បាល ពង្រីកខ្លួន […] ក្បាលធំ ត្រូវបង្រួមឱ្យតូច ក្រសួងការពារជាតិ កំពុងពិចារណាគ្រោងលុបនាយកដ្ឋានមួយចំនួន កាត់ការិយាល័យមួយចំនួន និងផ្នែកមួយចំនួនចោល បង្រួមការិយាល័យមួយចំនួនដែលមានតួនាទីដូចគ្នា ដាក់ក្រោមតែមួយ ប្រភេទទ័ព កម្លាំងប្រយុទ្ធមុខងារដូចគ្នា យើងលុប»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានកែទម្រង់ពីចំនួនទ័ពដូចគ្នា និងបិទការផ្ទេរពីក្រោមឡើងមកលើ តែអាចផ្ទេរពីលើទៅក្រោមបាន។ ពោលនៅអគ្គបញ្ជាការដ្ឋាន កាលពីមុនមានចំនួន៦០០០នាក់ ប៉ុន្តែ បច្ចុប្បន្ននេះ នៅសល់ត្រឹមជាង ២០០០នាក់ តែនៅថ្ងៃអនាគត និងកាត់បន្ថយឱ្យមកត្រឹមតែជាង ៦០០នាក់ប៉ុណ្ណោះ។ ការការទម្រង់ពី៦០០០នាក់ ទៅ ៦០០នាក់ គឺមិនមែនគ្រាន់តែនិយាយនោះទេ តែយើងមានកែជាបណ្តើរៗហើយ គឺកែពីចំនួន ៦០០០នាក់​ មកត្រឹមជាង ២០០០នាក់ រួចទៅហើយ។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបង្រួបក្បាលឱ្យតូចតែពង្រីកខ្លួនឱ្យធំ និងរឹងមាំ មានភាពរហ័សរហួនក្នុងការឆ្លើយតបគ្រប់សភាពការណ៍។ ក្នុងន័យនេះគឺអង្គភាព ឬផ្នែកណាមួយដែលមិនចាំបាច់ត្រូវកាត់បន្ថយកម្លាំង ឬលុបចោលតែម្ដង។ ជារួមចាំបាច់ត្រូវធ្វើកំណែទម្រង់ ធ្វើទំនើបកម្មកងទ័ព ដើម្បីបង្កើនសមត្ថភាពការពារជាតិរយៈពេលវែង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកថា អគ្គនាយកសម្ភារបច្ចេកទេស ដែលត្រូវបានតែងតាំងថ្មី ចាស់ ឬក្មេងមិនសំខាន់ តែសំខាន់មានសមត្ថភាពស័ក្ដិសម អភិវឌ្ឍន៍កងទ័ព ដើម្បីបម្រើជាតិមាតុភូមិតែប៉ុណ្ណោះ៕