* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅវិមានឈ្នះ-ឈ្នះ (Video inside)

15-05-2026 13:26

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងណែនាំឱ្យលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ណឹម សវុត្ថិ ឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅឆ្នាំ២០២៥ នៅវិមានឈ្នះ-ឈ្នះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ល្ងាចមិញខ្ញុំជជែកជាមួយឯកឧត្តម ទៀ សីហា ឯកឧត្តម ណឹម សុវត្តិ ដែលទទួលខុសត្រូវក្នុងការដឹកនាំ សុំឲ្យរៀបចំឆ្លាក់នូវព្រឹត្តិការណ៍នៃសង្គ្រាមការពារអធិបតេយ្យជាតិនៅឆ្នាំ២០២៥នេះផង ដាក់នៅលើនឹង (វិមានឈ្នះ-ឈ្នះ) ដើម្បីទុកជាព្រឹត្តិការណ៍ប្រវត្តិសាសរបស់យើង អញ្ចឹងយើងនឹងរៀបចំមួយទៀត»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្តេចឱ្យឆ្លាក់ទិដ្ឋភាព៣ យកគំរូ ពីគំនូសដែលប្រជាពលរដ្ឋស្ម័គ្រចិត្ត គូសគំនុូរ នៅសៀមរាប និងនៅផ្លូវថ្មើជើង វ៉កស្ទ្រីត ដោយឱ្យឆ្លាក់ទិដ្ឋភាព៣ មាន (១) ទិដ្ឋភាពនៃការឈឺឆាប់ នៃសង្គ្រាមឈ្លានពាន ជនភៀសសឹកផ្សេងៗ ការស្លាប់ របួស កងទ័ព និងប្រជាជនស៊ីវិល (២) ឆ្លាក់បង្ហាញអំពីវីរភាពអង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាលជាតិ វីរអាវុធហត្ថ ដែលបានចូលរួមនៅក្នុងការការពារបូរណភាពទឹកដី (៣) រូបភាពនៃចលនាមហាគ្រួសារខ្មែរ ប្រជាពលរដ្ឋទូទាំងពិភពលោកមិនមែនប្រជាពលរដ្ឋខ្មែរតែនៅក្នុងប្រទេសនោះទេ គ្រប់និន្នាការនយោបាយ គ្រប់សាសនា ដែលបានចូលរួមគាំទ្រទៅដល់វីរកងទ័ព វីរនគរបាលជាតិ វីរអាវុធហត្ថរបស់យើងដែលបានការពារទឹកដី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទិដ្ឋភាព ៣នេះ ត្រូវដាក់នៅក្នុងប្រវត្តិសាស្ត្រ ហើយយើងធ្វើរូបភាពគំនូរ និងរក្សារូបគំនូរនោះឱ្យបានល្អ ដើម្បីថែរក្សា ហើយអ្វីដែលសំខាន់គឺឆ្លាក់វានៅលើវិមានឈ្នះ-ឈ្នះ តែម្ដង ដើម្បីទុកជាគេដំណែររាប់រយឆ្នាំតទៅទៀតជាប្រវត្តិសាសរបស់យើង៕