* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាសង្ឃឹម១ភាគរយ នៃការចរចាដោយសន្តិវិធី ក៏យើងនៅតែធ្វើ (Video inside)

15-05-2026 14:03

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ទោះបីជាមានសង្ឃឹម១ភាគរយ នៃការចរចាដោះស្រាយដោយសន្តិវិធី ក៏យើងនៅតែធ្វើដែរ ដែលនេះជាជម្រើសប្រសើរជាងច្បាំងគ្នា ដែលបណ្តាលឱ្យប្រជាជនរងគ្រោះកាន់តែច្រើនឡើង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «សង្គ្រាមខ្មែរឆ្អែតឆ្អន់ហើយ យើងព្យាយាមគេច យើងព្យាយាមដោះស្រាយដោយមិនចាំបាច់ចំណាយជីវិតប្រជាជន ​នៅក្នុងបុព្វហេតុការពារទឹកដី មិនមែនបានន័យថា យើងដោះស្រាយដោយមិនច្បាំងគ្នាយើងប្រគល់ដីឱ្យគេលត់ជង្គង់ស៊ីញ៉េ​កាត់នោះទេ គឺត្រូវដោះស្រាយតាមផ្លូវច្បាប់ ដោះស្រាយតាមយន្តការការទូត ឱ្យអស់លទ្ធភាព។ ទោះបីជានៅមានសង្ឃឹម ទ្វារមិនទាន់បិទទាំងស្រុង នៅបើកតែ១ភាគរយ ក្នុងការចូលទៅដោះស្រាយដោយសន្តិវិធី គឺយើងត្រូវតែប្រើវាឱ្យអស់លទ្ធភាព ជាជាងច្បាំងគ្នា»។​

សម្តេចបានលើកឡើងថា មានបណ្ឌិតមួយនៅក្រៅប្រទេសមិនយល់ អំពីន័យរបស់សម្តេច ដែលមានបំណងចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ដោយខ្លួនគេមានការភាន់ច្រឡំថា សម្តេចនិយាយថា សង្ឃឹមជោគជ័យតែ១ភាគរយទៅវិញ។ សម្តេចបានហៅបណ្ឌិតទាំងនោះថា ជាបណ្ឌិតស៊ីអារម្មណ៍។ សម្តេចបានពន្យល់ថា​ ប្រសាសន៍របស់សម្តេចគឺចង់សំដៅថា បើការទ្វារចរចានៅសល់ត្រឹម១ភាគរយ នោះយើងនៅតែចរចាដែរ ប៉ុន្តែឥឡូវទ្វារចរចាទ្វេភាគីពេលនេះបានបិទ នោះមានតែការប្រើប្រាស់យន្តការ UNCLOS។

សម្តេចបានបន្ថែមថា អញ្ចឹងមានន័យថា ទ្វារទ្វេភាគីហ្នឹងវាបិទហើយ ដែលយើងត្រូវទៅអនុវត្តតាមផ្លូវច្បាប់ ទៅការសម្របសម្រួលដោយចាប់បង្ខំ ដើម្បីដោះស្រាយតាមតម្លាភាព និងយុត្តិធម៌ ឱ្យស្មើភាពគ្នា នៅមុខច្បាប់ នេះជាជំហរបស់រដ្ឋាភិបាល។ បើថៃមិនទាន់លុប MoU 2001 យើងនៅតែដោះស្រាយតាមផ្លូវចរចា ប៉ុន្តែពេលនេះ គឺបិទហើយ។ នៅព្រំដែនគោក នៅមាន MoU 2000 ដែលយើងនៅតែបន្តអនុវត្ត៕