* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិន សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាចំនួន៣ និងផ្លូវសហគមន៍ នៅស្រុកអង្គស្នួល

15-05-2026 14:21

(កណ្ដាល)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមនឹងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សាលាបឋមសិក្សារំចេក, សាលាបឋមសិក្សាមង្គលបូរី, សាលាមត្តេយ្យសហគមន៍អង្គថ្ម និងផ្លូវសហគមន៍ ក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលាបឋមសិក្សារំចេក។

លោក វ៉ាង វិនពីន បានថ្លែងទៅកាន់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងពលរដ្ឋរាប់រយនាក់ថា ទំនាក់ទំនងកម្ពុជា-ចិន មានភាពស្អិតរមួតល្អ និងមានប្រជាប្រិយភាព ជាមិត្តដែកថែបតាំងពីយូរលុងណាស់មកហើយ។ ចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យជាច្រើនដល់កម្ពុជា ហើយក៏បានផ្ដល់អាហាររូបករណ៍យ៉ាងច្រើន ដល់និស្សិតកម្ពុជាឲ្យមានឱកាសទៅសិក្សានៅប្រទេសចិនផងដែរ។

លើសនេះ ចិន ក៏មានអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជាជាច្រើនរោងចក្រផងដែរ ដូចជា រោងចក្រវាយនភ័ណ្ណ រោងចក្រផលិតរថយន្ត ជាដើម ដែលបានផ្ដល់ឱកាសការងារ ដល់ពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ឯណោះ ។ ហើយនឹងតែបន្តគៀងគរអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើនឡើងៗ ដើម្បីជួយកម្ពុជាឲ្យរីកចម្រើន សេដ្ឋកិច្ចលូតលាស់បានខ្ពស់។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ចិនជាអ្នកបណ្ដាក់រកស៊ីនៅកម្ពុជាធំបំផុត ជាដៃគូពាណិជ្ជកម្មដ៍ធំ ដែលបានផ្ដល់ការងារឲ្យបងប្អូនធ្វើ មានប្រាក់ខែ មានចំណូលសម្រាប់គ្រួសារ, ការរីកចម្រើននេះ បានផ្ដល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋយើង។ ចិនក៏មានអ្នកទេសចរណ៍មកកម្ពុជាធំជាងគេផងដែរដែលបានមកលេងកម្ពុជា ជាង១លាននាក់កាលពីឆ្នាំ២០២៥ ហើយកើនឡើងរហូតដល់ជាង៤០%បើធៀបនឹងឆ្នាំ ២០២៤។ កាលណាគេមកលេងស្រុកយើង គេចាយលុយហើយ, ហើយលុយមកដល់ហោប៉ៅ របស់ពលរដ្ឋកម្ពុជាយើង។ ពេលណាគេមកទស្សនាកម្ពុជាយើងកាន់តែច្រើន នោះលុយក៍កាន់តែហូរចូលមកស្រុកយើង មកពលរដ្ឋយើងកាន់តែច្រើនឡើងផងដែរ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្ថែមថា គ្មានប្រទេសណាដែលបានផ្ដល់អំណោយមកកម្ពុជាធំ និងច្រើនជាងប្រទេសចិននោះទេ ព្រោះចិននិងកម្ពុជា ជាមិត្តដែកថែបនឹងគ្នា, យើងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ,បើគាត់រីកចម្រើន យើងក៍រីកចម្រើនដែរ ខណៈដែលចិនបច្ចុប្បន្នរីកចម្រើនជាងគេបំផុតក្នុងលោក ជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើលោកបន្ទាប់ពីអាមេរិក។

ចិនជាដៃគូគួរជាទីទុកចិត្តបំផុតរបស់កម្ពុជា ជាបង្អែកទាំងខាងផ្នែកសេដ្ឋកិច្ច ទាំងខាងផ្នែកនយោបាយ ខណៈដែលសមិទ្ធផល និងទំនុកចិត្តនេះ បានកើតឡើងយូរមកហើយ តាំងពីជំនាន់សម្ដេចនរោត្តម សីហនុ ព្រះបរមរតនកោដិ ,តាំងពីសម័យកាលថ្នាក់ដឹកនាំចិនមុនមុន និងបច្ចុប្បន្ន មានសម្ដេចតេជោហ៊ុន សែន សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតី ស៊ី ជីនពីង នៃប្រទេសចិន ជាអ្នកបង្កនូវមិត្តភាព ជំនឿទុកចិត្តរវាងគ្នា និងគ្នា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានផ្ដល់វិភាគទានកសាងសមិទ្ធផលទាំងនេះដ៍សំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ មិនត្រឹមតែជួយតែប៉ុណ្ណោះទេ ចិនក៏បានជួយផ្ដល់អាហារ រូបករណ៍ដល់កូនខ្មែរ និងមន្ត្រីខ្មែរយើង ឲ្យទៅរៀននៅប្រទេសចិនជាច្រើននាក់ផងដែរ ហើយស្នើឲ្យផ្ដល់អាហាររូបករណ៍ ឲ្យបានច្រើនសម្រាប់អ្នកស្រុកអង្គស្នួលផងដែរ។ ប្រទេសចិនឥលូវ គឺវិវឌ្ឍន៍ រីកចម្រើនលឿនណាស់ ខ្លាំងណាស់ បច្ចេកវិទ្យាខ្ពស់ណាស់ មិនចាញ់ប្រទេសនានានៅលើលោកនេះទេ, ការរៀនសូត្រនៅប្រទេសចិន នឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសរបស់យើង។

បន្ថែមលើសនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស ជួយគ្នា រួមគ្នាខិតខំអប់រំ ផ្ដល់ចំណេះដឹងដឹងដល់កូនៗឲ្យមានប្រសិទ្ធភាព មានគុណភាព ។ហើយសិស្សសាលាសម៉ីខ្លួនផ្ទាល់ ត្រូវខិតខំរៀនសូត្រឲ្យបានខ្លាំងក្លាឡើង ខំកសាងសមត្ថភាពឲ្យរឹងមាំ ប្រលងឲ្យជាប់ទៅរៀននៅប្រទេសចិនឲ្យបានច្រើនៗគ្នា ដើម្បីមានសមត្ថភាពគ្រប់គ្រាន់មកជួយកសាងប្រទេសយើងឲ្យរុងរឿង រីកចម្រើនឡើង ជួយជាតិយើងឲ្យបានខ្លាំងឡើង។ កុំសេពគ្រឿងញៀន-គ្រឿងស្រវឹង ហាត់ប្រាណដើម្បីមានសុខភាពល្អ វៀរចាកឲ្យផុតពីបទល្មើសគ្រប់ប្រភេទ ហើយកុំសេពគប់ជាមួយជនពាល ជនក្រៅសង្គម តែត្រូវកសាងខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អក្នុងសង្គមយើង៕