* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គ.ជ.គ.ម សហការជាមួយអង្គការ CRS ប្រកាសបើកគម្រោងកសាងភាពធន់ក្នុងសហគមន៍ (BRICC II) ក្នុងខេត្តពោធិ៍សាត់ ក្នុងទំហំថវិកាជិត៤ម៉ឺនដុល្លារ

15-05-2026 14:23

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាសសាលាខេត្តពោធិ៍សាត់ បានរៀបចំសិក្ខាសាលាប្រកាសចាប់ផ្តើមអនុវត្តគម្រោង «ការកសាងភាពធន់ក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជា (BRICC II)» ក្រោមអធិបតីភាពលោក រស់ សុវណ្ណ អគ្គលេខាធិការរង គ.ជ.គ.ម. តំណាងលោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម. និងលោក សំ ណារិទ្ធ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

អង្គសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី Ruth Junkin ប្រធានកម្មវិធីអង្គការ CRS ប្រចាំប្រទេសកម្ពុជា និងវៀតណាម រួមជាមួយតំណាងក្រសួងសុខាភិបាល, គ.ជ.អ.ប, មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានស្រុក-ឃុំគោលដៅ សរុបចំនួន៨៣រូប។

លោក សំ ណារិទ្ធ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាង គ.ជ.គ.ម និងអង្គការ CRS ដែលបានជ្រើសរើសខេត្តពោធិ៍សាត់ ជាពិសេសឃុំចំនួន៤ ក្នុងស្រុកកណ្តៀង សម្រាប់អនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ។ លោកបានបញ្ជាក់ថា ការកសាងភាពធន់នៅថ្នាក់មូលដ្ឋាន គឺជាការងារអាទិភាពដែលជួយកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។

ថ្លែងក្នុងឱកាសនោះលោក រស់ សុវណ្ណ បានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គ.ជ.គ.ម បានខិតខំសម្របសម្រួល កៀគរធនធាន ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយនៅគ្រប់កម្រិត។ លោកបានបញ្ជាក់ថា៖ គម្រោង BRICC II នេះ នឹងផ្តោតសំខាន់លើការរួមបញ្ចូលគ្នារវាងការដឹកនាំល្អ ការចូលរួមពីគ្រប់ភាគី និងការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យគ្រួសារ និងសហគមន៍ងាយរងគ្រោះ មានភាពធន់មាំ និងអាចសម្រេចចិត្តបានត្រឹមត្រូវទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើង។

លោកបានកោតសរសើររដ្ឋបាលខេត្តពោធិ៍សាត់ ដែលតែងតែសកម្មក្នុងការងារសង្គ្រោះ និងកាត់បន្ថយហានិភ័យនាពេលកន្លងមក និងបានប្រកាសបើកការអនុវត្តគម្រោង BRICC II ជាផ្លូវការចាប់ពីពេលនេះតទៅ។

គួរជម្រាបជូនថា គម្រោង BRICC II ជាកិច្ចសហការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងអង្គការកាតូលិក រីលីស សឺវីស (CRS) ដែលមានរយៈពេលអនុវត្ត ចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ (រយៈពេល ៦ខែ), ប្រើប្រាស់ថវិកាសរុប៖ ៣៩,៩៤៦.៨០ដុល្លារអាមេរិក សម្រាប់តំបន់គោលដៅ ឃុំចំនួន៤ ក្នុងស្រុកកណ្តៀង រួមមាន៖ ឃុំស្រែស្តុក, រាំងទិល, កញ្ជរ និងស្យា។

គម្រោងនេះនឹងផ្ដោតលើការងារសំខាន់ៗរួមមាន៖ ទី១-បណ្តុះបណ្តាលមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយភូមិ-ឃុំ និងពង្រឹងសមត្ថភាពមណ្ឌលសុខភាព, ទី២-កសាងផែនការត្រៀមបម្រុងឆ្លើយតបសង្គ្រោះបន្ទាន់ និងការអនុវត្តចរាចរណ៍ណែនាំលេខ០០៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទី៣-ធ្វើលំហាត់សាកល្បងឆ្លើយតបគ្រោះមហន្តរាយ និងពង្រឹងប្រព័ន្ធជូនដំណឹងជាមុន (Early Warning System) ដល់សហគមន៍។

តាមរយៈគម្រោងនេះ ប្រជាពលរដ្ឋក្នុងឃុំគោលដៅទាំង៤ ត្រូវបានរំពឹងថានឹងមានការយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពម្ចាស់ការខ្ពស់ ក្នុងការឆ្លើយតបទៅនឹងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕