* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ទទួលបានជោគជ័យដោយសារមានការចូលរួមប្រែក្លាយសកម្មភាពទៅជាចលនាជាតិដ៏ផុសផុល ផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋរាប់លាននាក់ ឱ្យស្រឡាញ់ សម្អាតបរិស្ថានតាមដងផ្លូវ និងសហគមន៍

16-05-2026 08:50

(ភ្នំពេញ)៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលដាក់ចេញដោយ ក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤ កំពុងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ គិតត្រឹមដើមឆ្នាំ២០២៦ មានសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ៧លាននាក់ បានចូលរួមអនុវត្តផ្ទាល់ប្រែក្លាយសកម្មភាព ទៅជាចលនាជាតិដ៏ផុសផុល ដើម្បីភាពស្អាតនៅតាមមូលដ្ឋាន នៅទូទាំងប្រទេស ដោយបានផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ ឱ្យងាកមកស្រឡាញ់ និងសម្អាតបរិស្ថានតាមដងផ្លូវ និងសហគមន៍។

រយៈពេល២ឆ្នាំកន្លងមកនេះ ការចូលរួមជាកម្លាំងសរុប ការអនុវត្តនោះគឺថាការធ្វើសកម្មភាពរួមគ្នាយ៉ាងតិចរយៈពេល ១៥ នាទី រៀងរាល់ថ្ងៃសៅរ៍ ឬ ១ថ្ងៃក្នុងមួយសប្តាហ៍ ក្នុងភូមិ ឃុំ ស្រុក ឬខេត្ត ចេញមកប្រមូលរើសសំរាម និងសំណល់ប្លាស្ទិកជុំវិញផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈចំនួនយ៉ាងតិចមួយថ្ងៃក្នុងមួយសប្តាហ៍។ ហើយយុទ្ធនាការបានទាក់ទាញការចូលរួមពីសាធារណជន ប្រមាណ២ម៉ឺននាក់ ក្នុងមួយថ្ងៃ។

ចលនាបានចូលរួមពិសេសទៀតនោះគឺការលុបបំបាត់សំរាមតាមដងផ្លូវជាតិ និងសហគមន៍។ យុទ្ធនាការនេះមិនត្រឹមតែជួយសម្អាតបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញឱ្យមានការសហការ រវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។

យុទ្ធនាការនេះបានជំរុញបន្ថែមផែនការសម្អាត តាមរយៈយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ដែលបានសម្អាតផ្លូវជាតិចំនួន ៩៤,១២% នៅលើផ្លូវជាតិគោលដៅនៅទូទាំងប្រទេស ក្នុងនោះខ្សែផ្លូវដែលស្អាតពី ៨០-១០០% មាន៧៥%។

យុទ្ធនាការនេះបានដើរទន្ទឹមគ្នានឹងកម្មវិធី «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដោយបានប្រែក្លាយសកម្មភាពរើសសំរាមឱ្យទៅជាចលនា ចលនាទៅជាទម្លាប់ និងទម្លាប់ទៅជាវប្បធម៌រស់នៅស្អាតចេញពីបេះដូង។

ជារួមក្រសួងបរិស្ថានបានទទួលការគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ កាត់បន្ថយថង់ប្លាស្ទិកហើរតាមផ្លូវ កាត់បន្ថយការបោះចោលពាសវាលពាសកាល ដែលធ្វើឱ្យទីប្រជុំជន ក្រុង និងដងផ្លូវធំៗមានសោភ័ណភាពស្រស់បំព្រង គ្មានសំរាមរាយប៉ាយដូចមុន។

លើសពីនេះ ការផ្តល់ធុងសំរាម (ធុងសម្រាប់ប្លាស្ទិក និងធុងសំរាមទូទៅ) ដល់សាលារៀន វត្តអារាម និងមណ្ឌលសុខភាព រាប់ពាន់កន្លែង ដើម្បីពង្រឹងរចនាសម្ព័ន្ធញែកសំរាមនិងសំណល់ប្លាស្ទិក នៅទូទាំងប្រទេស។

យុទ្ធនាការរបស់ក្រសួងបរិស្ថាន បានផ្តល់ឱកាសដល់ការចូលរួមនិងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ដូចជាការកែច្នៃសំរាមនិងសំណល់ប្ហលាស្ទិកប្រមូលបានពីយុទ្ធនាការ ត្រូវបានយកទៅកែច្នៃជាសម្ភារៈប្រើប្រាស់ និងអាចប្រមូលបានថវិកាដែលបានមកពីការលក់ ត្រូវបានយកទៅឧបត្ថម្ភការសិក្សារបស់សិស្ស-និស្សិតនៅតាមជនបទ។ ការចូលរួមដើម្បីកម្ពុជាស្អាតនេះ បានក្លាយជាសម្រស់ដ៏ទាក់ទាញ និងស្រូបទាញភ្ញៀវទេសចរ និងអ្នកវិនិយោគឱ្យមកកម្ពុជាកាន់តែច្រើន។

សរុបមក យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ទទួលបានជោគជ័យដោយសារវាលែងជាភារកិច្ចរបស់ក្រសួងបរិស្ថានតែ ម្នាក់ឯង ប៉ុន្តែវាជាកាតព្វកិច្ច និងជាមោទនភាពរបស់ខ្មែរគ្រប់រូប ក្នុងការរួមដៃគ្នាធ្វើឱ្យផ្ទះយើង(កម្ពុជា) មានភាពស្អាត ភាពបៃតង និងចីរភាព៕