* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងការងារ នាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ

16-05-2026 11:56

(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងផ្តល់ «ឱកាសពិសេស» ដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករវិលត្រឡប់ពីប្រទេសថៃ និងយុវជនក្នុងមូលដ្ឋាន ឱ្យទទួលបាននូវការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ចំណូលខ្ពស់។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធនិងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងយុវជនប្រមាណជិត ៧០០នាក់។

​លោក យឹម ស៊ីណន រដ្ឋលេខាធិការ ​តំណាងដ៏ខ្ពង់ខ្ពស់របស់ ​លោក ហេង សួរ​ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា នៅក្នុងវេទិកាការងារនាស្រុកគូលែននេះ មានតំណាងរោងចក្រ និងសហគ្រាសធំៗចំនួន ៣ បានចុះមកជ្រើសរើសបុគ្គលិកដោយផ្ទាល់នូវកម្លាំងពលកម្មសរុបជាង ៥ ០០០កន្លែង ក្នុងចំណោមឱកាសការងារសរុបទូទាំងប្រទេសដែលមានរហូតដល់ជាង ៩ម៉ឺនកន្លែង។

ជាមួយគ្នានេះ លោកបានលើកយកនូវចំណុចប្រៀបធៀបយ៉ាងក្បោះក្បាយរវាងការងារក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយបានពន្យល់ថា ការចេញទៅធ្វើការនៅប្រទេសថៃអាចប្រឈមនឹងហានិភ័យខ្ពស់ផ្នែកសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង អំពើហិង្សា ការរស់នៅឆ្ងាយពីក្រុមគ្រួសារ និងកង្វះការគាំពារសុខភាពទាំងបច្ចុប្បន្ន និងអនាគត។ ដោយឡែក សម្រាប់ការងារក្នុងស្រុកវិញ ក្រៅពីជាគ្រឹះដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចគ្រួសារ និងការរស់នៅជួបជុំគ្នាយ៉ាងកក់ក្តៅ បងប្អូនកម្មករនិយោជិតនឹងទទួលបាននូវរបបសន្តិសុខសង្គម (ប.ស.ស.) ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីថ្ងៃចូលធ្វើការ រួមមាន៖ ការគាំពារផ្នែកហានិភ័យការងារ សេវាថែទាំសុខភាពដោយឥតគិតថ្លៃ និងរបបប្រាក់សោធន (ប្រាក់ចូលនិវត្តន៍) ដូចមន្ត្រីរាជការដែរ ដែលជួយសម្រាលបន្ទុកគ្រួសារ និងធានាបាននូវជីវភាពសមរម្យនៅវ័យជរា។ លោកបានរំលេចថា ការមានបណ្ណ ប.ស.ស. នឹងលើកទឹកចិត្តឱ្យបងប្អូនទៅពិនិត្យសុខភាពបានទៀងទាត់ ដែលជាកត្តាជួយឱ្យសុខភាពកាន់តែប្រសើរ និងបង្ការជំងឺធ្ងន់ធ្ងរបានទាន់ពេលវេលា។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់អតីតពលករ​ត្រឡប់មកពីប្រទេសថៃ ឱ្យងាកមកសាកល្បងចាប់យកឱកាសការងារក្នុងស្រុកដែលកំពុងផ្តល់ជូននេះ ដើម្បីមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារជាបណ្តោះអាសន្ន ឬអាចសម្រេចចិត្តដាក់ពាក្យទៅធ្វើការនៅប្រទេសផ្សេងៗដែលមានប្រាក់ខែខ្ពស់ និងមានសុវត្ថិភាពជាង ដូចជានៅប្រទេសជប៉ុន កូរ៉េ សិង្ហបុរី ឬអ៊ីស្រាអែល ជាដើម។ លោកបានរំឭកថា ចំណុចនេះមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់បងប្អូនក្នុងខេត្តព្រះវិហារ ដែលធ្លាប់ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីសង្រ្គាមឈ្លានពានរបស់ភាគីថៃនាពេលកន្លងមក។

ក្នុងករណីដែលយុវជន ឬអតីតពលករមិនមានបំណងធ្វើការតាមរោងចក្រ ឬចេញទៅក្រៅប្រទេស លោកបានណែនាំឱ្យជ្រើសរើសយកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET ១,៥ លាននាក់) ដែលជាកម្មវិធីសិក្សាដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។ ជំនាញទាំងនោះរួមមាន៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ការដុតនំ និងឆុងកាហ្វេជាដើម ដើម្បីយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា «ការមានជំនាញពិតប្រាកដ គឺជាគ្រឹះដ៏រឹងមាំក្នុងការបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង»

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋកត់ត្រា និងចងចាំលេខទូរស័ព្ទ Hotline ១២៩៧ របស់ក្រសួងការងារ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះរកការងារ ឬសាកសួរព័ត៌មានផ្សេងៗ៕