* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងរដ្ឋបាលខេត្តកែប ជួបពិភាក្សាការងារជាមួយគ្នារួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ

16-05-2026 12:21

(កែប)៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក ប៊ុន យោង អភិបាលរងខេត្ត តំណាងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញមកសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកែប។

ជំនួបនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្តកែប ក្នុងភាពស្និទ្ធស្នាល និងប្រកបដោយមិត្តភាព ដោយភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ក៏ដូចជាការជំរុញការអភិវឌ្ឍលើវិស័យនានា។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរក៏បានផ្តោតការពិភាក្សាលើបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលកំពុងក្លាយជាបញ្ហាប្រឈមមួយនាពេលបច្ចុប្បន្ន ដោយបានសង្កត់ធ្ងន់ លើការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងៗ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ប៊ុន យោង អភិបាលរងខេត្តកែប បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានលើកឡើងអំពីសក្តានុពល និងការរីកចម្រើនរបស់ខេត្តកែប ព្រមទាំងបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ទម្រង់ ជាពិសេសបទល្មើសតាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះ លោក វ៉ាង វិនពីន បានថ្លែងអំណរគុណ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាលខេត្តកែប និងបានសម្តែងការគាំទ្រ ចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការអភិវឌ្ឍរវាងកម្ពុជា-ចិន ឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕