* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំបាឋកថាស្តីពី «សាកលវិទ្យាល័យក្នុងអារាមពុទ្ធសាសនា នាសម័យអង្គរបូរាណ មកយុគសម័យបញ្ញាសិប្បនិម្មិត»

16-05-2026 12:52

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំបាឋកថាស្តីពី «សាកលវិទ្យាល័យក្នុងអារាមពុទ្ធសាសនា នាសម័យអង្គរបូរាណ មកយុគសម័យបញ្ញាសិប្បនិម្មិត» ឧទ្ទេសដោយលោកសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ក្នុងនោះក៏មានការច​ូលរួមពីលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងព្រះបរមនាមដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ, លោក ចែម ផល្លា អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌, លោក ឃៀង សុធី ទីប្រឹក្សាបច្ចេកទេស ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងវត្តមានគណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្រ្តីរាជការ បុគ្គលិក សាស្ត្រាចារ្យ និងសមណនិសិ្សត-និស្សិត ប្រមាណ៤០០អង្គ/នាក់។

បទបាឋកថានេះបានថ្លែងដោយ លោកសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ដ្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងគោលបំណងលើកកម្ពស់តួនាទីពុទ្ធិកសិក្សា ក្នុងវិស័យអប់រំ ដោយធ្វើការពិនិត្យពិចារណាឡើងវិញ អំពីពុទ្ធិកមហាវិទ្យាល័យ នាសម័យអង្គរបុរាណ ក្នុងនាមជាមជ្ឈមណ្ឌលនៃពហុវិជ្ជា សីលធម៌ និងការកសាងគ្រឹះសង្គម។ តាមរយៈទស្សនទាន នៃប្រាជ្ញាបារមី ឬការសម្រេចបាននូវបញ្ញាបរិបូណ៍គំរូ នៃការអប់រំសម័យអង្គរ បានផ្ដល់នូវពន្លឺនៃទស្សនវិស័យដ៏ជ្រាលជ្រៅ សម្រាប់ការរៀបចំរចនាសម្ព័ន្ធសាកលវិទ្យាល័យឡើងវិញ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត។

ក្នុងឱកាសថ្លែងសន្ទរកថាបើកកម្មវិធី លោក ងួន ស្ដេចភក្ដី បានថ្លែងថា បទបាឋកថានេះ គឺជាការបើកទំព័រថ្មីមួយ នៃការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ និងទស្សនវិជ្ជា រួមជាមួយប្រធានបទដ៏ស៊ីជម្រៅ និងមានលក្ខណៈអន្តរកាលគឺ «ពីសាកលវិទ្យាល័យក្នុងអារាមសាសនា នាសម័យអង្គរបូរាណ មកយុគសម័យបញ្ញាសប្បនិម្មិត»។ លោកបន្ថែមទៀតថា នៅក្នុងយុគសម័យអន្តរកាលនេះ ការអប់រំត្រូវតែជាដំណើរការ នៃការចម្រាញ់ «ព័ត៌មាន» ឲ្យទៅជា «ប្រាជ្ញា» ខណៈពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងបង្ហាញពីសមត្ថភាពដ៏មហិមាក្នុងការគណនា និងវិភាគទិន្នន័យ ដែលកាន់តែត្រូវការចាំបាច់នូវវិជ្ជា ករុណាធម៌ និងមនសិការរបស់មនុស្សជាតិ ដើម្បីតម្រង់ទិសបច្ចេកវិទ្យាទាំងនោះ ឲ្យបម្រើផលប្រយោជន៍រួម។

លោកសាស្ត្រាចារ្យ ឆែម គាតរិទ្ធី បានលើកបង្ហាញពីគោលបំណង់ទាំង៥ នៃការធ្វើបទបាឋកថា រួមមាន៖ ១៖ បង្ហាញពីអង្គរក្នុងនាមជាអរិយធម៌វិជ្ជាការ និងប្រាជ្ញាញ្ញាណ, ២៖ បង្ហាញពីរបៀបដែលប្រាជ្ញា ត្រូវបានរៀបចំគ្រឹះស្ថានសិក្សា តាមរយៈអាស្រម និងពុទ្ធិកសាកលវិទ្យាល័យ, ៣៖ ទាញយកគោលការណ៍គ្រឹះសំខាន់ៗ ដែលបញ្ញាញ្ញាណត្រូវដើរមុនព័ត៌មាន និងសីលធម៌ត្រូវដើរមុនបច្ចេកទេស, ៤៖ ប្រៀបធៀបចំណុចទាំងនេះ ទៅនឹងប្រព័ន្ធអប់រំសម័យទំនើប និងបញ្ញាដែលដឹកនាំដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលខ្វះនូវបញ្ញាញ្ញាណ និង៥៖ លើកឡើងនូវទស្សនទានរបស់សាកលវិទ្យាល័យពេលអនាគត ដែលផ្សាភ្ជាប់ឡើងវិញរវាងបច្ចេកវិទ្យា AI សីលធម៌ និងការទទួលខុសត្រូវរបស់ខ្លួនលើមនុស្សជាតិ។

ជាមួយគ្នានេះ លោកផ្ដាំផ្ញើដល់សមណនិស្សិត និស្សិត និងអ្នកចូលរួមទាំងអស់ថា មិនត្រូវពឹងផ្អែកលើបច្ចេកវិទ្យា ឬបញ្ញាសិប្បនិម្មិតជាគ្រូដឹកនាំទាំងស្រុងនោះទេ ព្រោះបញ្ញាសិប្បនិម្មិត មិនមានវិចារណញ្ញាណ មនសិការ និងសីលធម៌ដូចមនុស្សឡើយ ដែលអាចនាំឲ្យកើតមានផលប៉ះពាល់អវិជ្ជមានដល់បុគ្គល សង្គម និងសកលលោកទាំងមូល។

បន្ទាប់ពីបញ្ចប់ការថ្លែងបទបាឋកថា កម្មវិធីបានបន្តនូវវគ្គសំណួរ និងចម្លើយ ប្រកបដោយបរិយាកាសសកម្ម និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ដើម្បីពង្រីកខ្លឹមសារលើប្រធានបទ ដែលបានលើកយកមកចែករំលែក ឲ្យកាន់តែស៊ីជម្រៅទូលំទូលាយ។ តាមរយៈការចោទសួររបស់អ្នកចូលរួម និងការបកស្រាយយ៉ាងក្បោះក្បាយពីសំណាក់ បានធ្វើឲ្យសមណនិស្សិត និស្សិត និងអ្នកចូលរួមទាំងអស់ ទទួលបានចំណេះដឹង បទពិសោធន៍ និងទស្សនៈថ្មីៗបន្ថែមទៀត ស្របតាមបរិបទនៃការវិវត្តឥតឈប់ឈររបស់បច្ចេកវិទ្យាក្នុងសម័យឌីជីថលបច្ចុប្បន្ន៕