កម្មវិធី «ផ្តល់ក្តីស្រលាញ់រៀងរាល់គីឡូវ៉ាត់ម៉ោង បំភ្លឺអនាគត» ត្រូវបានរៀបចំឡើងនៅសាលារៀនមួយនៅក្រុងព្រះសីហនុ ដើម្បីផ្តល់ចំណេះដឹងអំពីថាមពលបៃតង ដល់សិស្ស

16-05-2026 13:23

(ព្រះសីហនុ)៖ កម្មវិធី «ផ្តល់ក្តីស្រលាញ់រៀងរាល់គីឡូវ៉ាត់ម៉ោង បំភ្លឺអនាគត» នៅសាលារៀនកាងហួរ ក្នុងក្រុងព្រះសីហនុ ត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

នេះជាឆ្នាំទីប្រាំពីរជាប់ៗគ្នា ដែលក្រុមហ៊ុនហ៊រទានសីហនុវីលផៅវ័រជេនើរេសិនឯ.ក (ក្រុមហ៊ុនហ៊រទានព្រះសីហនុ) បានទៅសាលារៀនក្នុងស្រុក ដោយនាំយកចំណេះដឹងអំពីថាមពលបៃតង ចូលទៅក្នុងថ្នាក់រៀន យកការទទួលខុសត្រូវរបស់សាជីវកម្មទៅក្នុងសហគមន៍ និងដាំគ្រាប់ពូជនៃមិត្តភាពរវាងប្រទេសចិន និងកម្ពុជា នៅក្នុងចិត្តរបស់កុមារ តាមរយៈការផ្សព្វផ្សាយវិទ្យាសាស្ត្រ ជំនួយអប់រំ និងការផ្លាស់ប្តូរវប្បធម៌។

ក្នុងនាមជាសហគ្រាសដែលទទួលបានមូលនិធិពីប្រទេសចិន ដែលមានឫសគល់នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនហ៊រទានព្រះសីហនុ ចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ហើយបានប្តេជ្ញាចិត្តជាយូរមកហើយក្នុងការផ្តល់អគ្គិសនីស្អាត និងមានស្ថេរភាពដល់តំបន់ក្នុងស្រុក រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសង្គមរបស់ប្រទេសកម្ពុជា។
ខណៈពេលដែលផ្តោតលើការផលិត និងប្រតិបត្តិការក្រុមហ៊ុនហ៊រទានព្រះសីហនុ អនុវត្តឥតឈប់ឈរនូវគោលគំនិតទំនួលខុសត្រូវសង្គមរបស់ខ្លួនគឺ «ផ្តល់ក្តីស្រលាញ់រៀងរាល់គីឡូវ៉ាត់ម៉ោង របស់ឆាយណាហ៊រទាន» ដោយផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់សហគមន៍ ការគាំទ្រការអប់រំ និងការលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

ថ្ងៃបើកជាសាធារណៈនេះ ដែលជាបើកសម្រាប់គ្រូបង្រៀន និងសិស្សនៃសាលាកាងហួរ ដោយសំដៅទៅលើ «ថ្នាក់រៀនថាមពលបៃតង ខ្នាតតូច» ដ៏ពិសេសមួយ។ បុគ្គលិកបានពន្យល់ជាភាសាដែលអាចយល់បានអំពីប្រភពអគ្គិសនី របៀបដែលយើងប្រើប្រាស់អគ្គិសនីជារៀងរាល់ថ្ងៃ ហេតុអ្វីបានជាយើងគួរសន្សំសំចៃអគ្គិសនី និងអត្ថប្រយោជន៍នៃថាមពលព្រះអាទិត្យ និងខ្យល់។

ថ្នាក់រៀនរួមមានវគ្គសំណួរ និងចម្លើយ និងហ្គេម ដែលមានលើកដៃសួរសំណួរនិងឆ្លើយយ៉ាងសកម្ម ។ សកម្មភាពនេះគឺសាមញ្ញ ជាក់ស្តែង និងមានភាពទំនាក់ទំនងគ្នាខ្ពស់ ដែលធ្វើឱ្យមានប្រជាប្រិយភាពខ្លាំងជាមួយគ្រូបង្រៀន និងសិស្ស។

មុនពេលដំណើរការសកម្មភាពមួយនេះ សាលាបានរៀបចំសិស្សឱ្យពណ៌នាអំពីចក្ខុវិស័យរបស់ពួកគាត់អំពីផ្ទះបៃតងតាមរយៈការគូរគំនូរ ក្រោមប្រធានបទ «ថាមពលបៃតង និងអនាគតកាន់តែប្រសើរ»

ពួកគាត់បានគូសមេឃពណ៌ខៀវជាមួយនឹងសួនច្បារដ៍ស្រស់ស្អាត ដើមឈើបៃតង រោងម៉ាស៊ីនកិនស្រូវ បន្ទះសូឡា ថ្នាក់រៀនដែលមានពន្លឺភ្លឺ និងជីវិតរីករាយគូសចូលទៅក្នុងគំនូរដែលជាស្នាដៃសិល្បៈរបស់ពួកគាត់ ដោយបង្ហាញពីក្តីសង្ឃឹមរបស់ពួកគាត់សម្រាប់បរិស្ថានស្អាត ថាមពលបៃតង និងអនាគតកាន់តែប្រសើរ។ ស្នាដៃលេចធ្លោត្រូវបានដាក់តាំងបង្ហាញ និងទទួលបានរង្វាន់លើកទឹកចិត្ត រួមជាមួយនឹងសម្ភារៈសិក្សា និងអំណោយតូចៗជាច្រើនទៀត ដើម្បីជាការលើកទឹកចិត្តកុមារឱ្យស្រឡាញ់វិទ្យាសាស្ត្រ និងលើកកម្ពស់ការការពារបរិស្ថាន។

នៅថ្ងៃនៃការបើកដំណើរការសកម្មភាពនេះ ក្រុមហ៊ុនហ៊រទានព្រះសីហនុបានបរិច្ចាគប្រាក់ចំនួន ៥,០០០ ដុល្លារអាមេរិកដល់សាលា ដើម្បីបន្ថែមឧបករណ៍បង្រៀន និងកែលម្អបរិយាកាសសិក្សារបស់សិស្ស ដោយគាំទ្រដល់ការអភិវឌ្ឍការអប់រំ ក្នុងស្រុកជាមួយនឹងសកម្មភាពជាក់ស្តែង។

តំណាងសាលារៀន បានថ្លែងអរគុណចំពោះ ក្រុមហ៊ុនហ៊រទានព្រះសីហនុ ចំពោះការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់ខ្លួន ចំពោះការអភិវឌ្ឍ និងការគាំទ្រដល់ការអប់រំរបស់សាលាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

ថ្នាក់ដឹកនាំនៃក្រុមហ៊ុនហ៊រទានសីហនុវីលផៅវ័រជេនើរេសិនឯ.ក បានសម្តែងក្តីសង្ឃឹមក្នុងការប្រើប្រាស់សាលាជាវេទិកាមួយ ដើម្បីផ្សព្វផ្សាយថាមពលបៃតង ការផ្តល់មតិសម្រាប់ការអភិរក្សអគ្គិសនី និងផ្សព្វផ្សាយគោលគំនិតការពារបរិស្ថាន ទន្ទឹមនឹងនេះក៏បានសន្យាថានឹងកែលម្អលក្ខខណ្ឌសិក្សា និងចូលរួមចំណែកដល់ការអភិវឌ្ឍការអប់រំ ក្នុងស្រុកតាមរយៈការបរិច្ចាគផងដែរ។

ប្រាំពីរឆ្នាំនៃភាពជាដៃគូ ការប្តេជ្ញាចិត្តដ៏រឹងមាំ។ ចាប់ពីការចូលសាលារៀនដំបូងរហូតដល់ឥឡូវនេះ ការធ្វើការផ្សព្វផ្សាយវិទ្យាសាស្ត្រ និងជំនួយអប់រំជាប្រចាំ ទិវាបើកទូលាយសាធារណៈរបស់ ក្រុមហ៊ុនហ៊រទានសីហនុវីលផៅវ័រជេនើរេសិនឯ.ក បានក្លាយជាការបង្អួចដ៏សំខាន់មួយ សម្រាប់ទំនាក់ទំនង និងការផ្លាស់ប្តូរវប្បធម៌រវាងក្រុមហ៊ុន និងសហគមន៍។ សកម្មភាពទាំងនេះ មិនត្រឹមតែជួយកុមារឱ្យយល់អំពីអគ្គិសនី និងយកចិត្តទុកដាក់លើការការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យសហគមន៍ ក្នុងតំបន់មើលឃើញពីការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់សហគ្រាស ដែលផ្តល់មូលនិធិដោយប្រទេសចិន ដោយលើកកម្ពស់ការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនចិន និងកម្ពុជា។

នាពេលអនាគត ក្រុមហ៊ុនហ៊រទានសីហនុវីលផៅវ័រជេនើរេសិនឯ.ក នឹងបន្តចាក់ឫសនៅក្នុងសហគមន៍ក្នុងតំបន់ ដោយបន្តអនុវត្តសកម្មភាពដូចជាការធ្វើឱ្យវិទ្យាសាស្ត្រថាមពល មានប្រជាប្រិយភាព ជំនួយអប់រំ និងការផ្លាស់ប្តូរវប្បធម៌ រួមចំណែកដល់ការអភិវឌ្ឍការអប់រំរបស់ប្រទេសកម្ពុជា និងការផ្លាស់ប្តូរបៃតង និងកាបូនទាប ព្រមទាំងអនុវត្តនភាពជាក់ស្តែងដើម្បីធានាបាននូវមិត្តភាពយូរអង្វែង និងអនាគតបៃតង៕