* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គម្រោងស្តារប្រឡាយបឹងផ្ទាល ភ្ជាប់ពីបឹងកញ្ជន់ជ័យ នៅឃុំខ្សាច់អណ្តែត ស្រុកឆ្លូង នឹងផ្តល់ក្តីសង្ឃឹមបន្ថែមសម្រាប់កសិករក្នុងមូលដ្ឋាន

16-05-2026 15:01

(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ បានស្វាគមន៍ចំពោះការស្តារប្រឡាយទឹកបឹងផ្ទាល ដែលតភ្ជាប់ពីបឹងកញ្ជន់ជ័យឡើងវិញ ហើយគម្រោងស្តារប្រឡាយទឹកនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត ដើម្បីជំរុញដំណើរការផលិតភាពកសិកម្មនៅក្នុងមូលដ្ឋាន។

ក្នុងអំឡុងពេលដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋានឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ចុះពិនិត្យការស្តារប្រឡាយនៅឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីស្វែងយល់ ព្រមទាំងបានពិភាក្សាអំពីបញ្ហាប្រឈមនៃការអភិវឌ្ឍកសិកម្ម និងការគ្រប់គ្រងទឹកជាដើម។

ប្រឡាយទឹកបឹងផ្ទាល ដែលភ្ជាប់ពីបឹងកញ្ជន់ជ័យ គឺជាប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធរក្សាទឹកដ៏សំខាន់មួយដែលមានទីតាំងនៅឃុំខ្សាច់អណ្តែត។ ហើយប្រឡាយទឹកប្រវែង ៤.៨គីឡូម៉ែត្រ ដែលកំពុងស្ថិតក្រោមការស្តារឡើងវិញ កំពុងត្រូវបានអភិវឌ្ឍក្រោមថវិកាមូលនិធិឃុំ ដើម្បីគាំទ្រដល់វិស័យកសិកម្ម ការពារទឹកជំនន់ និងផ្តល់ទឹកសម្រាប់សកម្មភាពកសិកម្ម និងការដាំដុះដំណាំសម្រាប់កសិករក្នុងតំបន់។

ជាមួយគ្នានេះដែរ លោក ងិល កុសល ជាកសិករម្នាក់ មានអាយុ ៤៥ឆ្នាំ ដែលបានចូលរួមជាមួយអាជ្ញាធរក្នុងការត្រួតពិនិត្យគម្រោងស្តារនេះឡើងវិញ បាននិយាយថា «ខ្ញុំសង្ឃឹមថា បន្ទាប់ពីប្រឡាយទឹកត្រូវបានស្តារបញ្ចប់ នឹងឱ្យប្រជាកសិករសម្បូរណ៍ទឹកសម្រាប់បូមស្រោចស្រពផ្ទៃដីដាំដុះស្រូវ»។

ភ្ជាប់ជាមួួយនឹងកសិករនេះដែរ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក៏បានស្វាគមន៍ និងរីករាយយ៉ាងខ្លាំងចំពោះគម្រោងស្តារប្រឡាយទឹកបឹងផ្ទាលឡើងវិញ ដោយមានសុទិដ្ឋិនិយមថាវានឹងចូលចំណែកយ៉ាងខ្លាំងសម្រាប់ពង្រីកផ្ទៃដីធ្វើស្រូវរបស់ប្រជាពលរដ្ឋដោយមិនសូវព្រួយបារម្ភបញ្ហាខ្វះទឹកបញ្ចូលដីស្រែផងដែរ។

«យើងពិតជារីករាយណាស់ដែលបានទទួលការស្តារប្រឡាយទឹកនេះឡើងវិញ។ យើងរំពឹងថានឹងមានទឹកគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ការធ្វើស្រែចំការបន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់ទាំងស្រុង»។ នេះជាការលើកឡើងបន្ថែមរបស់មេភូមិ។

លោកបានបន្ថែមថា កសិករនៅក្នុងឃុំខ្សាច់អណ្តែត បច្ចុប្បន្នអាចដាំដុះស្រូវបានចន្លោះពី៤ ទៅ៥តោន ក្នុងមួយហិកតា។ ប៉ុន្តែសម្រាប់ស្រូវដែលពួកគាត់ធ្វើ គឺជាស្រូវប្រដេញទឹក ព្រោះនៅរដូវប្រាំង គឺមិនមានទឹកគ្រប់គ្រាន់ដើម្បីបូមបញ្ចូលដីស្រែនោះទេ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តកសិករឱ្យធ្វើពិពិធកម្ម កសិកម្មរបស់ពួកគាត់ដោយងាយមកកដាំដំណាំផ្សេងៗបន្ថែមទៀត ពីលើការដាំដុះស្រូវ ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពរស់នៅប្រចាំថ្ងៃជាដើម។

យោងតាមលោក ហេង រ័ត្នមុនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ខេត្តក្រចេះ បានឱ្យដឹងថា ប្រឡាយទឹកនេះត្រូវបានសាងសង់ជាលើកដំបូងក្នុងឆ្នាំ២០០៦ ក្រោមប្រាក់កម្ចីរបស់ ADB ដោយគាំទ្រដីកសិកម្មចំនួន ៣០០ហិកតា។

ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តក្រចេះ បានបញ្ជាក់ថា បន្ទាប់ពីគម្រោងស្តារប្រឡាយទឹកបឹងផ្ទាល ភ្ជាប់ពីបឹងកញ្ជន់ជ័យ ត្រូវបានបញ្ចប់នៅឆ្នាំនេះវានឹងគាំទ្រដល់ផ្ទៃដីបង្កបង្កើនដំណាំស្រូវរបស់ប្រជាពលរដ្ឋចន្លោះពី ៤០០ ទៅ ៤៥០ហិកតា។

នៅថ្ងៃដដែលនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជួបជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជននៅក្នុងឃុំឆ្លូង ដើម្បីស្តាប់នូវក្តីកង្វល់របស់ប្រជាពលរដ្ឋ និងពិភាក្សាអំពីតម្រូវការអភិវឌ្ឍនៅក្នុងមូលដ្ឋានផងដែរ៕