* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់៖ សាសនិកឥស្លាមកម្ពុជា ចំនួន៨៣០នាក់ហើយ បានចេញដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើបុណ្យធម្មយាត្រាហាជ្ជ ខណៈឆ្នាំនេះមាន១,២១០នាក់

16-05-2026 15:31

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សាសនិកឥស្លាមកម្ពុជា ចំនួន៨៣០នាក់ បានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើបុណ្យធម្មយាត្រាហាជ្ជ ខណៈនៅសល់ចំនួន៣៨០នាក់ទៀត នឹងបន្តចេញដំណើរជាបន្តបន្ទាប់ ដោយអ្នកចំណាយថវិកាផ្ទាល់ខ្លួនត្រូវចេញដំណើរចាប់ពីថ្ងៃ១០ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ហើយអ្នកដែលទទួលបានព្រះរាជទានពីព្រះមហាត្សត្រអារ៉ាប៊ីសាអូឌីត ទាំង១០នាក់ នឹងត្រូវចេញដំណើថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមកម្ពុជា ចំនួន១៥៩នាក់ នាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានឲ្យដឹងថា កាលពីឆ្នាំ២០១៦ កម្ពុជាធ្លាប់ទទួលបានកូតាអ្នកទៅធ្វើធម្មយាត្រាហាជ្ជី ត្រឹម៦០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែដោយសារកំណើនសាសនិកឥស្លាម ដែលមានបំណងទៅបំពេញកាតព្វកិច្ចហាជ្ជីកាន់តែមានការកើនឡើង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានចាត់តាំងលោកបណ្ឌិត អូស្មាន ហាស្សាន់ ធ្វើការសម្របសម្រួលជាមួយ រដ្ឋមន្រ្តីហាជ្ជី និងអ៊ុំរ៉ោះអារ៉ាប៊ីសាអូឌីត ដើម្បីស្នើសុំបង្កើនចំនួនកូតាចន្លោះពី១២០០-១៥០០នាក់។ ជាលទ្ធផល ភាគីអារ៉ាប៊ីសាអូឌីតបានអនុគ្រោះ និងអនុញ្ញាតឲ្យកម្ពុជាទទួលបានចំនួនកូតាចំនួន១,២០០នាក់។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ដោយមើលឃើញពីកំណើនអ្នកចង់ទៅធ្វើបុណ្យធម្មយាត្រាហាជ្ជី មានការកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងនៅឆ្នាំ២០២៦នេះ មានចំនួនរហូតដល់១,៧០០នាក់ ហើយគ្រោងនឹងធ្វើដំណើរទស្សនកិច្ចការងារ ទៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបញ្ចប់រដូវកាលហាជ្ជីឆ្នាំនេះ ដើម្បីជួបរដ្ឋមន្ត្រីហាជ្ជី និងអ៊ុំរ៉ោះអារ៉ាប៊ីសាអូឌីត ស្នើសុំចំនួនកូតាបន្ថែម ជូនសាសនិកឥស្លាមបានទៅធ្វើហាជ្ជីនាឆ្នាំក្រោយៗ ឲ្យបានច្រើនបន្ថែមទៀតចន្លោះពី១,៥០០ ទៅ២,០០០នាក់។

លោកបានបន្ថែមថា ដោយសារតែកម្ពុជាមានសុខសន្តិភាព ទើបប្រជាពលរដ្ឋមានសេដ្ឋកិច្ចដំណើរការល្អប្រសើរជាងមុន ដែលអាចមានលទ្ធភាពទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី ដោយក្នុងម្នាក់ៗ ចំណាយថវិកាចំនួន៦,២០០ដុល្លារសហរដ្ឋអាមេរិក ហើយមានចំនួនអ្នកចុះឈ្មោះសម្រាប់ឆ្នាំក្រោយ គឺមានចំនួនជិតពេញអស់ទៅហើយ។

លោកសូមបួងសួងសុំពីអល់ឡោះជាម្ចាស់ ឲ្យបងប្អូនទាំងអស់គ្នា ធ្វើដំណើរប្រកបដោយសុវត្ថិភាពទាំងទៅទាំងមក ទៅបំពេញកាតព្វកិច្ចឲ្យបានជោគជ័យ ហើយក្នុងនោះដែរ ក៏សូមឲ្យបងប្អូន កូនក្មួយទាំងអស់ ដែលបានធ្វើដំណើរពីបណ្តាខេត្តនានា ដើម្បីជូនដំណើរបងប្អូន សាច់ញតិ សូមឲ្យពេលមក និងត្រឡប់ទៅវិញ ទទួលបាននូវសុខភាពល្អ និងទទួលបាននូវសេចក្ដីសុខគ្រប់ៗគ្នា។ ជាពិសេស សូមអល់ឡោះទទួលយកនូវកាតព្វកិច្ចបុណ្យហាជ្ជីរបស់បងប្អូនយើងទាំងអស់គ្នានៅក្នុងឆ្នាំនេះ ដែលជាការបំពេញកាតព្វកិច្ចរបស់សាសនាឥស្លាម៕