* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រុមហ៊ុន JTI International (Cambodia) ប្តេជ្ញាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងគាំទ្រការអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប

16-05-2026 15:45

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI International (Cambodia) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រាយការណ៍អំពីសកម្មភាពការងារកន្លងមក និងសំណើសុំកិច្ចសហប្រតិបត្តិការក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំរបស់ខ្លួន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

ក្នុងកិច្ចជំនួបនេះ លោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI International (Cambodia) បានរាយការណ៍ពីសកម្មភាពការងារដែលសម្រេចបានកន្លងមក ការរួមចំណែករបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីផែនការ និងសកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុន ក្នុងការចូលរួមគាំទ្រវិស័យទេសចរណ៍កម្ពុជា តាមរយៈការរៀបចំព្រឹត្តិការណ៍ «Amazing Year 2026» ដែលជាកម្មវិធីជប់លៀងបិទឆ្នាំ និងអបអរសាទរខួប១០ឆ្នាំរបស់ក្រុមហ៊ុន នៅខេត្តសៀមរាប ស្របតាមយុទ្ធនាការ «Tourism for All, All for Tourism» និងសកម្មភាពដាំដើមឈើនៅតំបន់អង្គរ ដើម្បីចូលរួមថែរក្សាបរិស្ថាន លើកកម្ពស់ទេសចរណ៍បៃតង និងគាំទ្រការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជា។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានស្នើសុំការគាំទ្រ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីក្រសួងទេសចរណ៍ ដើម្បីជំរុញឱ្យសកម្មភាព និងព្រឹត្តិការណ៍នានារបស់ខ្លួន កាន់តែមានប្រសិទ្ធភាពក្នុងការចូលរួមចំណែកផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាកម្ពុជាទាំងមូលទៅកាន់ឆាកអន្តរជាតិផងដែរ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនក្នុងការគាំទ្រវិស័យទេសចរណ៍កម្ពុជា និងបានបង្ហាញការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍ «Amazing Year 2026» ដែលជាការរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប ទៅកាន់ភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ លើគម្រោងអេកូទេសចរណ៍ និងគម្រោងទេសចរណ៍បៃតងនានា ស្របតាមទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕