* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកជំនាញអភិរក្សប្រាសាទ បង្ហាញអំពីលក្ខខណ្ឌនៃការយកថ្មថ្មី ជំនួសថ្មចាស់ដែលបាត់បង់គុណភាព ដើម្បីជួលជុលប្រាសាទបុរាណ

16-05-2026 15:50

(សៀមរាប)៖ អាយុកាលរាប់រយឆ្នាំ ប្រាសាទបុរាណមួយចំនួន ឬផ្នែកខ្លះបានបាក់បែក និងជួលរលំ ដូច្នេះទាមទារឲ្យមានការថែទាំ និងជួសជុលឡើងវិញ ប៉ុន្ដែត្រូវអនុលោមទៅតាមធម្មនុញ្ញអង្គរដែលបានកំណត់អំពីលក្ខខណ្ឌ នៃការយកថ្មថ្មីដើម្បីជំនួសថ្មចាស់ដែលបានបាក់បែក ខូចគុណភាព ប្រើប្រាស់លែងបានក្នុងការធានាដល់តួប្រាសាទទាំងមូល។

នេះបើតាមការឲ្យដឹងពីលោក សោម សុផារ៉ាត់ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចស្ដីពី «បេតិកភណ្ឌ» លើកទី២។

អ្នកជំនាញរូបនេះ បានអះអាងថា មុននឹងយកថ្មថ្មី មកជួសជុលជំនួសថ្មប្រាសាទបុរាណនោះ គឺត្រូវឆ្លងកាត់ការវាយតម្លៃជាមុនសិន ជាពិសេសត្រូវគោរពតាមលក្ខខណ្ឌ ដែលបានកំណត់ក្នុងធម្មនុញ្ញអង្គរ បានន័យថា មន្ត្រីជំនាញត្រូវពិនិត្យលទ្ធភាពប្រើប្រាស់ថ្មបុរាណឲ្យអស់លទ្ធភាពសិន មុននឹងសម្រេចយកថ្មថ្មីមកជំនួស។ បើតាមធម្មនុញ្ញអង្គរ ការយកថ្មថ្មីមកជំនួស មិនឲ្យលើសពី២៥ភាគរយឡើយ។

លោក សោម សុផារ៉ាត់ បានថ្លែងយ៉ាងដូច្នេះថា «រាល់ការជួសជុល គឺត្រូវតែគោរពតាមលក្ខខណ្ឌធម្មនុញ្ញអង្គរ ថ្មថ្មី យើងប្រើប្រាស់នៅក្នុងកម្រិត។ ឧទាហរណ៍ ប្រាសាទមួយរលំ នៅពេលយើងផ្គុំឡើងវិញយើងត្រូវរកថ្មចាស់ឲ្យអស់លទ្ធភាព នៅពេលថ្មចាស់ដែលរកឃើញហើយ ប៉ុន្ដែបាត់ខ្លះដែលយើងត្រូវផ្គុំដើម្បីទ្រទ្រង់ចាស់ដាក់ទៅវិញ។ ចំណុចនេះគឺជាលក្ខខណ្ឌ ដែលគេកំណត់ភាគរយនៃការប្រើប្រាស់ថ្មថ្មី ក្នុងធម្មនុញ្ញអង្គរ»

បើតាមលោក សោម សុផារ៉ាត់, នៅក្នុងប្រាសាទមានថ្ម៣ប្រភេទ ដើម្បីយកមកធ្វើប្រាសាទ នោះគឺ ថ្ម ថ្មពួក និងថ្មបាយក្រៀម។ នៅពេលអ្នកជួសជុលឃើញថ្មបាក់បែក មិនមានគុណភាពសម្រាប់ទ្រទ្រង់ទម្ងន់ទៅលើវិញទេ អាចជំនួសដោយថ្មថ្មីបាន។ បើថ្មបាក់បែកអ្នកជួលជុលឃើញថា គុណភាពអាចប្រើប្រាស់វិញបាន គឺយកមកតភ្ជាប់គ្នាប្រើប្រាស់ឲ្យអស់លទ្ធភាព ប៉ុន្ដែបើគុណភាពថ្មចាស់អស់ យើងជំនួសដោយថ្មថ្មី។

សូមជម្រាបថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពីបណ្ដាស្ថាប័នជាង១០អង្គភាព បានធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» រយៈពេល៣យប់ ៤ថ្ងៃ នៅលើទឹកដីអង្គរ។ ក្រុមអ្នកសារព័ត៌មាន បានសិក្សាស្វែងយល់បន្ថែមពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ ប្រពៃណី និងបេតិកភណ្ឌនៅរមណីយដ្ឋានអង្គរ ជាពិសេសជំរុញដល់ការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិឲ្យកាន់តែទូលំទូលាយថែមទៀត។

ចំពោះការសិក្សាពី «បេតិកភណ្ឌ» លើទឹកដីអង្គរនេះ ក្រុមអ្នកសារព័ត៌មាន បានត្រូវចុះទៅកាន់ទីតាំងមន្ត្រីអាជ្ញាធរជាតិអប្សរា កំពុងអនុវត្ត និងបំពេញការងារផ្ទាល់តែម្ដង៕