* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ នៅតែមានសកម្មភាពជីកជាបន្តបន្ទាប់, ខណៈសំណងជូនពលរដ្ឋរួចរាល់មួយចំនួនហេីយ (Video inside)

16-05-2026 15:54

(តាកែវ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីបានបើកការរដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ នៅក្នុងភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ក្នុងខេត្តតាកែវនេះ គឺគម្រោងនៅតែមានសកម្មភាពជីកជាបន្តបន្ទាប់ មិនមានការបញ្ឈប់សកម្មភាពជីកនោះឡើយ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅត្រង់ទីតាំងដែលស្ថិតនៅក្នុងភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន, លោកអភិបាលខេត្តតាកែវ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិកចំណុះគណៈកម្មាធិការពិសេស, និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឆ្លើយតបនឹងការលើកឡើងថាគម្រោងព្រែកជីកកំណាត់ទី២នេះ បើកការរដ្ឋានហើយបែរមិនមានសកម្មភាព,លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «យើងទើបបើកការដ្ឋានកាលពីថ្ងៃទី១១ ខែមេសា ទើបបានជាងមួយខែទេ ហើយយើងឃើញសកម្មភាពកំពុងតែដំណើរការ [..] អញ្ចឹងមិនមានការបញ្ឈប់ការងារទេ ព្រោះមានអ្នកខ្លះថា បានតែបើកការដ្ឋាន ប៉ុន្តែមិនមានសកម្មភាពទេ សូមជម្រាបថា សកម្មភាពនៅមានរហូត»

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា បើទោះបីជារដូវវស្សាចូលមកដល់ធ្វើឱ្យការរដ្ឋានពិបាកជីកក៏ដោយ ក៏សកម្មភាពការងារនៅតែបន្ត ហើយពេលរដូវប្រាំងមកដល់ចាប់ពីខែវិច្ឆិកា ក្រុមហ៊ុនមានផែនការនឹងដាក់ការដ្ឋានជីកចំនួន ១១កន្លែង ធ្វើព្រមៗគ្នាទាំង ១១ការដ្ឋានតែម្តង ដើម្បីធ្វើឱ្យការងារសាងសង់នេះ បានបញ្ចប់តាមផែនការដែលបានគ្រោងទុក, ខណៈដែលជិតរដូវវស្សាមកដល់នេះគឺក្រុមហ៊ុន ដាក់តែមួយការដ្ឋានសិនប៉ុណ្ណោះ។

ជាមួយគ្នានោះ ពាក់ព័ន្ធនឹងការដោះស្រាយផលសំណងជូនពលរដ្ឋដែលរងផលប៉ះពាល់ដោយគម្រោងព្រែកជីក នៅក្នុងខេត្តតាកែវ, លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅក្នុងខេត្តតាកែវ គឺបានដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋបានចំនួន ២២គីឡូម៉ែត្ររួចហើយ ក្នុងនោះក្រសួងសេដ្ឋកិច្ច នឹងនៅតែបន្តដោះស្រាយជូនប្រជាពលរដ្ឋ រហូតដល់រួចរាល់តែម្តង ដូចនេះចំពោះរឿងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ គឺមិនមានបញ្ហានោះទេ៕